Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

នៅថ្ងៃទី៦មីនា សមត្ថកិច្ច បង្ក្រាបបទល្មើសគ្រឿងញៀន ៨ករណី ឃាត់ជនសង្ស័យ ៩នាក់

  • Print

ភ្នំពេញ៖ នៅថ្ងៃទី៦ ខែមីនា ឆ្នាំ២០១៦ ម្សិលមិញនេះ កម្លាំងសមត្ថកិច្ច នគរបាល បានបង្ក្រាប បទល្មើស គ្រឿងញៀន បានចំនួន ៨ករណី និងឃាត់ខ្លួន ជនសង្ស័យ បានចំនួន ៩នាក់ ស្ថិតនៅ ៦ទី តាំងផ្សេងគ្នា។

យោងតាម របាយការណ៍ របស់អគ្គ ស្នងការដ្ឋាន នគរបាលជាតិ បានឲ្យដឹងថា នៅថ្ងៃទី៦មីនា សមត្ថកិច្ច នគរបាល បានបង្ក្រាប បទល្មើស ជួញដូរ រក្សាទុក និងប្រើប្រាស់ ៨ករណី ឃាត់មនុស្ស ៩នាក់ (ស្រី១នាក់) រួមនឹងវត្ថុតាង មានគ្រឿងញៀន ប្រភេទ មេតំហ្វេ តាមីន (ice) ស្មើនឹង ៣៥,១១ក្រាម, ២កញ្ចប់ និង១០កញ្ចប់តូច មេតំហ្វេតាមីន (wy) ១គ្រាប់។

ទីតាំងបង្ក្រាប រួមមាន ទី១. មន្ទី បង្រា្កប ៣ករណី ឃាត់ខ្លួន ៤នាក់ (ស្រី១នាក់) មេតំហ្វេតាមីន(ice) ៣៥,០៤ក្រាម, ទី២. រតនគិរី បង្រា្កប ១ករណី ឃាត់ខ្លួន ១នាក់ (ប្រុស) មេតំហ្វេតាមីន(ice) ១កញ្ចប់ មេតំហ្វេតាមីន (wy) ១គ្រាប់, ទី៣. មណ្ឌលគិរី បង្រា្កប ១ករណី ឃាត់ខ្លួន ១នាក់ (ប្រុស) មេតំហ្វេតាមីន (ice) ១កញ្ចប់តូច ទី៤. កណ្ដាល បង្រា្កប ១ករណី ឃាត់ខ្លួន ១នាក់ (ប្រុស) មេតំហ្វេតាមីន(ice) ៩កញ្ចប់តូច, ទី៥. កំពង់ស្ពឺ បង្រា្កប ១ករណី ឃាត់ខ្លួន ១នាក់ (ប្រុស) មេតំហ្វេតាមីន(ice)=១កញ្ចប់ និងទី៦. កំពង់ឆ្នាំង បង្រា្កប ១ករណី ឃាត់ខ្លួន ១នាក់(ប្រុស) មេតំហ្វេតាមីន(ice) ០,០៧ក្រាម៕

ដកស្រង់ពី៖ ដើមអម្ពិល