Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

មានវិប្បដិសេរី ព្រោះឈ្លោះនឹងប្រពន្ធ ហើយវ៉ៃកូន និងសាច់ញាត្តិ ក៏បញ្ចប់ជីវិតដោយ ចងក ធ្វើអត្តឃាត

  • Print

កំពត៖ បុរសម្នាក់ដាច់ចិត្ត ចងក សម្លាប់ខ្លួនឯង ព្រោះមានវិបត្តិ ឈ្លោះជា មួយប្រពន្ធ និងវាយកូន រួមទាំងសាច់ញ្ញាត្តិ បណ្តាលឲ្យ របួសធ្ងន់ ស្រាល៣នាក់ នៅម៉ោង១១ និង៣០នាទី ថ្ងៃជិតត្រង់ ទី៦ ខែមិនា ឆ្នាំ២០១៦នេះ ចំណុចផ្ទះ ជនរងគ្រោះ ស្ថិតក្នុងភូមិដំណាក់ត្រយឹង ឃុំតាកែន ស្រុកឈូក ខេត្តកំពត។

នគរបាលមូលដ្ឋាន បានប្រាប់ មជ្ឈមណ្ឌល ព័ត៌មាន ដើមអម្ពិល ថា ជនរងគ្រោះ ដែលចងក ធ្វើអត្តឃាត ឈ្មោះភោគ រុនភេទប្រុស អាយុ៦២ឆ្នាំ រស់នៅភូមិ ឃុំកើតហេតុខាងលើ។

នគរបាលដដែល បន្តថា ជនរងគ្រោះ បានប្រើខ្សែនីឡុងថៃពណ៌ស ចងកសម្លប់ខ្លួនឯង នៅលើមេដំបូលផ្ទះ។

មុនហេតុការណ៍ ជនរងគ្រោះ មានសភាព ស្រវឹងស្រា ជោគខ្លួន លុះមកដល់ ផ្ទះបាន ឈ្លោះគ្នាជា មួយប្រពន្ធ ខណៈកូនស្រី និងសាច់ញ្ញាត្តិ ២នាក់ចូល រារាំងឃាត់ កុំឲ្យឈ្លោះ ជជែកគ្នា ស្រាបតែ ជនរងគ្រោះ ទៅទាញ ពូថៅដៃ បែរជាវាយ លើកូនស្រី និងសាច់ញាត្តិ បណ្តាលឲ្យ រងរបួសធ្ងន់ រួមមាន៖ ១-ឈ្មោះង៉ែត ជិន ភេទប្រុស អាយុ៥១ឆ្នាំ ត្រូវ៣ ខ្នងពូថៅ (របួសធ្ងន់) ត្រូវជាក្មួយ ជនរងគ្រោះ,២-ឈ្មោះសា ជិន ភេទប្រុស អាយុ៧៥ឆ្នាំ(របួសធ្ងន់) ត្រូវជាបង ថ្លៃជនរងគ្រោះ ត្រូវ១ខ្នង ពូថៅ ចំថ្ងាស់ និង ៣-ឈ្មោះចាយ ប៉ូ ភេទស្រី អាយុ២៣ឆ្នាំ ត្រូវ១ ខ្នងពូថៅ ចំក្បាល ខាងលើ របួស ស្រាលត្រូវ ជាកូនស្រី បង្កើត ជនរងគ្រោះ ទាំងអស់គ្នា រស់នៅក្នុង(ភូមិ ឃុំ)ខាងលើដែរ ហើយ មូលហេតុ ទាំងអស់ នេះហើយ ដែលធ្វើឲ្យ ជនរងគ្រោះ កើតវិប្បដិសារី នៅក្រោយ ហេតុការណ៍ ភ្លាម ក៏សម្រេច បញ្ចប់ជីវិត ខ្លួនឯង ស្លាប់ចោល ប្រពន្ធ កូនរបៀបនេះ តែម្តងទៅ៕

ដកស្រង់ពី៖ ដើមអម្ពិល