Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ស្រ្តីម្នាក់ ចាប់ត្រីក្រាញ់ខាំសម្លាប់ រអិលចូល ក្នុងមាត់ស្លាក់ស្លាប់

  • Print

ព្រះវិហារ៖ ស្ត្រីម្នាក់បានស្លាប់ នៅនឹងផ្ទះ របស់ខ្លួន ដោយសារ ចាប់ត្រីក្រាញ់ យកមកខាំ សម្លាប់ដើម្បី ធ្វើម្ហូប បណ្តាលឲ្យ រអិលត្រី ចូលក្នុងមាត់ ស្លាក់ត្រង់បំពង់ក ។

នេះបើយោង តាមគេហទំព័រ អគ្គស្នងការដ្ឋាន នគរបាល ហេតុការណ៍នេះ បានកើតឡើង កាលពីថ្ងៃទី២ ខែមីនា ឆ្នាំ២០១៦ វេលាម៉ោង ១៧និង១៥នាទី នៅចំណុច អូរដួនស្ងួន ភូមិគូលែនត្បូង ឃុំគូលែនត្បូង ស្រុកគូលែន ខេត្តព្រះវិហារ ។ សមត្ថកិច្ច បានឲ្យដឹងថា ជនរងគ្រោះ មានឈ្មោះ លឹម ណារុំ ភេទស្រី អាយុ៤៦ឆ្នាំ មុខរបរយាម អង់តែនប្រព័ន្ធ ទូរស័ព្ទ ០៩៧ រស់នៅចំណុច ម៉ាស៊ីនកិន ថ្មអូរដូនស្ងួន ភូមិគូលែនត្បូង ឃុំគូលែនត្បូង ស្រុកគូលែន ខេត្តព្រះវិហារ ។

ប្រភពព័ត៌មាន បានឲ្យដឹង ទៀតថា មុនពេល កើតហេតុ ជនរងគ្រោះ បានទៅបាច ត្រីក្នុងអូរ ដួនស្ងួន យកមក ប្រស់ទុកហូប រហូតដល់ថ្ងៃ កើតហេតុ គឺនៅសល់ ត្រីក្រាញ់ តែ៤ក្បាល ប៉ុណ្ណោះ ហើយ ជនរងគ្រោះ បានចាប់ ត្រីក្រាញ់ ទាំងនោះ មកខាំងាប់ អស់ចំនួន ៣ក្បាល នៅសល់ត្រី ក្រាញ់ ០១ចុងក្រោយ ក៏ចាប់យក មកខាំនឹង មាត់ទៀត ពេលនោះ ត្រីក្រាញ់រើ បំរាស់រអិល ចូលក្នុងមាត់ បណ្តាល ឲ្យស្លាក់ ត្រង់បំពង់ក ស្លាប់តែម្តង ៕

ដកស្រង់ពី៖ ដើមអម្ពិល