Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ឃាត់ខ្លួន ជនជាតិរុស្ស៊ីម្នាក់ ពាក់ព័ន្ធករណី ឆ្លងដែនមកស្នាក់នៅ ដោយខុសច្បាប់

  • Print

ព្រះសីហនុ៖ កម្លាំងជំនាញ នៃស្នងកា រនគរបាល ខេត្តព្រះសីហនុ នៅម៉ៅ ៨៖០០នាទី ព្រឹកថ្ងៃទី០២ ខែមិនា ឆ្នាំ២០១៦នេះ បានធ្វើការ ឃាត់ខ្លួន បុរសជនជាតិ រុស្ស៊ីម្នាក់ នៅក្នុងមូលដ្ឋាន សង្កាត់៣ ក្រុងព្រះសីហនុ ពាក់ព័ន្ធនឹងករណី លួចឆ្លងដែនចូល មកស្នាក់នៅដោយ ខុសច្បាប់ ក្នុងប្រទេស កម្ពុជា ដោយគ្មាន លិខិតឆ្លងដែន និងលិខិតស្នាម ផ្សេងៗជាប់នឹងខ្លួន។

មន្ត្រីជំនាញ បានឲ្យដឹងថា ជនជាតិ រុស្ស៊ីដែល ឃាត់ខ្លួន មានឈ្មោះ Alexander Sherbakov ភេទប្រុស អាយុ៣៤ឆ្នាំ ឆ្លងដែនខុសច្បាប់ ចូលមកកម្ពុជា ដោយគ្មាន លិខិតឆ្លងដែន-លិខិតស្នាម ផ្សេងៗជាប់នឹងខ្លួន។

មន្ត្រីជំនាញ បានបន្តថា តាមការសាកសួរ ជនបរទេសរូបនេះ ចូលមកកម្ពុជា តាមច្រកទ្វារ អន្តរជាតិ ប៉ោយប៉ែត និងបានបាត់លិខិត ឆ្លងដែនជា យូរមកហើយ ប្រហែល ជាចុងឆ្នាំ ២០១៥ និងបានមក ខេត្តព្រះសីហនុ ដោយស្នាក់នៅ តាមទីសាធារណៈ តាមឆ្នេរសមុទ្រ... ហើយបាន ទទួលស្គាល់ថា ខ្លួនពិតជា ស្នាក់នៅ ដោយខុសច្បាប់ ប្រាកដមែន (គ្មានលិខិតឆ្លងដែន)។ សូមបញ្ជាក់ថា បច្ចុប្បន្ន ជនបរទេស ខាងលើ ត្រូវបាន បញ្ជូនខ្លួន ទៅកាន់អគ្គនាយកដ្ឋាន អន្តោប្រវេសន៍ ដើម្បីបន្តតាមនីតិវិធី ៕

ដកស្រង់ពី៖ ដើមអម្ពិល