Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

អ្នកនាំពាក្យ ៖ សមត្ថកិច្ច​ឃាត់​ជនសង្ស័យ​២​នាក់ ម្នាក់​ជា​តំណាង​គណបក្ស​ឆន្ទៈ​ខ្មែរ និង​ម្នាក់​ទៀត​ជា​ចៅសង្កាត់​រង​ទី​២ ករណី​ក្លែង​ឯកសារ

  • Print

រាជធានីភ្នំពេញ ៖ អ្នកនាំពាក្យ នៃស្នងការដា្ឋននគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២៤ បានចេញសេចក្តីប្រកាសព័ត៌មាន ករណីឃាត់ជនសង្ស័យចំនួន ០២នាក់ ទី១. ឈ្មោះ ដាង ប៊ុនហាក់ ភេទប្រុស អាយុ ៥២ឆ្នាំ អតីតប្រធានគណៈកម្មការប្រតិបត្តិគណបក្សភ្លើងទៀនខណ្ឌជ្រោយចង្វារ និងជាតំណាងគណបក្សឆន្ទៈខ្មែរ និងទី២. ឈ្មោះ គឹម ថាយមុន្នី ភេទប្រុស អាយុ៦០ឆ្នាំ ជាចៅសង្កាត់រងទី២ នៃសង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ ដូចតទៅ ៖ នាថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៤ សមត្ថកិច្ចជំនាញ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានទទួលពាក្យបណ្ដឹងពីឈ្មោះ ម៉ែន ស្រីទូច ភេទស្រី អាយុ ៥៦ឆ្នាំ និងឈ្មោះ ទូច សំអុល ភេទប្រុស អាយុ ៦៨ឆ្នាំ ដែលបានប្តឹងឈ្មោះ ដាង ប៊ុនហាក់ និងឈ្មោះ គឹម ថាយមុន្នី ពីបទក្លែងបន្លំឯកសារសារធារណៈ (ចុះឈ្មោះចូលបញ្ជីរាយនាមបេក្ខជនឈរឈ្មោះបម្រុងជ្រើសរើសក្រុមប្រឹក្សាខណ្ឌមានជ័យ អាណត្តិទី៤ ឆ្នាំ២០២៤ របស់គណបក្សឆន្ទៈខ្មែរ ដោយគ្មានការអនុញ្ញាតពីសាមីខ្លួន) ប្រព្រឹត្តកាលពីថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៤ នៅរាជធានីភ្នំពេញ ។

ក្រោយទទួលពាក្យបណ្តឹងពីជនរងគ្រោះ សមត្ថកិច្ចជំនាញបានធ្វើការស្រាវជ្រាវ ប្រមូលភស្តុតាងព័ត៌មានជាក់លាក់ ពាក់ព័ន្ធរឿងក្លែងបន្លំឯកសារសារធារណៈ និងបានរាយការណ៍សុំគោលការណ៍ ពីអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ។ ដោយទទួលបានការអនុញ្ញាតពីលោក សេង ហៀង ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានចេញដីកាបញ្ជាឱ្យចូលខ្លួន លេខ២២០-២២១ អ.យ.ន ចុះថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២៤ ពាក់ព័ន្ធសំណុំរឿងក្លែងបន្លំឯកសារសាធារណៈ ហើយនៅថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២៤ សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ (ឈ្មោះ ដាង ប៊ុនហាក់ និងឈ្មោះ គឹម ថាយមុន្នី) ។

បច្ចុប្បន្នជនសង្ស័យសមត្ថកិច្ចជំនាញកំពុងកសាងសំណុំរឿងបញ្ជូនទៅតុលាការ ចាត់ការតាមនីតិវិធី ហើយការឃាត់ខ្លួននេះ គឺសមត្ថកិច្ចអនុវត្តតាមវិធានការច្បាប់ ដោយពុំមានហេតុផលអ្វីផ្សេងពាក់ព័ន្ធដល់គម្រាមកំហែង ឬបំភិតបំភ័យដល់សកម្មជនគណបក្សនយោបាយណាមួយឡើយ ។ អ្នកនាំពាក្យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សូមបដិសេធ និងច្រានចោលទាំងស្រុងការចោទប្រកាន់ទាំងបំពាន ដោយគ្មានហេតុផល គ្មានមូលដ្ឋានច្បាស់លាស់របស់គណបក្សឆន្ទៈខ្មែរ និងគណបក្សភ្លើងទៀន ដែលបានចុះផ្សាយកាលពីថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២៤ ។

អាស្រ័យហេតុនេះ សូមសាធារណជនកុំមានការភាន់ច្រឡំចំពោះព័ត៌មានបំផ្លើសរបស់គណបក្សឆន្ទៈខ្មែរ និងគណបក្សភ្លើងទៀនឡើយ ៕

ដកស្រង់ពី៖កោះសន្តិភាព