Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

បុរស​ម្នាក់​ឈប់​ម៉ូតូ​លោតទឹក​ពីលើ​ស្ពាន​ជ្រោយចង្វារ សំណាងល្អ​ត្រូវ​នគរបាល​ចេញ​ទូក​ទៅ​ជួយ​ស្រង់​ទាន់

  • Print

រាជធានីភ្នំពេញ ៖ បុរសម្នាក់បានជិះម៉ូតូទៅលោតទឹកពីលើស្ពានជ្រោយចង្វារ តែសំណាងល្អ ត្រូវបាននគរបាលរួមជាមួយអ្នកនេសាទ ចេញទូកទៅជួយស្រង់ សង្គ្រោះទាន់ពេល ។ ហេតុការណ៍នេះ បង្កអោយមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោងប្រមាណ១និង៤០នាទីរសៀល ថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២៤ នៅចំណុចស្ពានជ្រោយចង្វារថ្មី ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។

បុរសដែលគិតខ្លីនោះ មានឈ្មោះ រត្ន័ ណាម៉ានី អាយុប្រមាណជាង៣០ឆ្នាំ មានលំនៅស្រុកមេសា ខេត្តព្រៃវែង ជិះម៉ូតូម៉ាកហុងឌ្រីម មួយគ្រឿង ដោយមានដឹកសម្ភារៈ ១ថង់ផងដែរ ។ តាមសាក្សី បានអោយដឹងថា នៅមុនពេលកើតហេតុ គេឃើញបុរសរូបនោះបានជិះម៉ូតូ ១គ្រឿងខាងលើ ឡើងស្ពានជ្រោយចង្វារថ្មី ក្នុងទិសដៅពីកើតទៅលិច នៅពេលដលកណ្តាលស្ពានហួសបន្តិច ក៍បានឈប់ម៉ូតូដោះមួកពាក់លើម៉ូតូ ហើយលោតចុះទៅក្នុងទន្លេតែម្តង ។

តាមអ្នកឃើញហេតុការណ៍ បានអោយដឹងថា ខណៈនោះគេឃើញបុរសរូបនោះបានហែលចូលខាង ភ្លាមៗនគរបាលអង្គភាពការពារគោលដៅទី៣ ដែលប្រចាំការ ក៍បានហៅទូកនេសាចេញទៅជួយស្រង់ សង្គ្រោះទាន់រួចក៍បាននាំមកសាកសួរ។ ទោះបីជាយ៉ាងណា គេពុំដឹងថា បុរសរូបនោះ មានវិបត្តិអ្វីឡើយ បានជាគិតខ្លីបែបនេះ ។ បើតាមនគបាលអោយដឹងថា នៅមុនពេលកើតហេតុ បុរសរូបនោះមានទំនាស់គ្នា ជាមួយប្រពន្ធ ហើយបានទៅផឹកស្រាស្រវឹងជោក ក៍បានជិះម៉ូតូមកលោតទឹកតែម្តង។ បន្ទាប់ពីស្រង់ នគរបាលអង្គភាពការពារគោលដៅទី៣ ក៍បានអប់រំ រួចអោយត្រឡប់ទៅផ្ទះវិញ ៕

ដកស្រង់ពី៖កោះសន្តិភាព