Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ចុះធ្វើរដ្ឋបាលប្លុកបុរីកីឡា រកឃើញយុវ​ជន​១០​នាក់ ពាក់ព័ន្ធគ្រឿងញៀ.ន

  • Print

រាជធានីភ្នំពេញ ៖ កាលពីព្រឹកថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២៤ កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌ៧មករា បានចុះធ្វើរដ្ឋបាលនៅប្លុកបុរីកីឡា ជាតំបន់ដ៏ស្មុគ្រស្មាញមួយ មានក្រុមក្មេងស្ទាវទំនើងប្រមូលផ្ដុំគ្នា ប្រើប្រាស់នូវសារធាតុញៀន ដែលធ្វើឱ្យប្រជា ពលរដ្ឋរស់នៅទីនោះមានការភ័យខ្លាចពី ក្នុងនោះកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌ បានឃាត់ខ្លួនក្មេងស្ទាវទំនើងប្រុសៗចំនួន១០ នាក់ ដែលមាន៩ នាក់ពាក់ព័ន្ធករណីប្រើប្រាស់ និងម្នាក់ជាអ្នកចែកចាយថ្នាំញៀន ជាមួយវត្ថុតាងសារធាតុញៀនចំនួន១០កញ្ចប់តូច ។

ការចុះធ្វើរដ្ឋបាលនោះដោយមានការណែនាំពីលោក ថេង សុថុល អភិបាល និងជាប្រធានគណៈបញ្ជាការឯកភាព ខណ្ឌ៧ មករា ដែលដឹកនាំផ្ទាល់ពីលោក ណុប ផា អភិបាលរងខណ្ឌ និងលោកវរសេនីយ៍ទោ ជុន ប៊ុនណាន អធិការនគរបាល៧ មករា ព្រមទាំងកម្លាំងកងរាជអាវុធហត្ថមូលដ្ឋាន ផងដែរ។

លោក ណុប ផា អភិបាលរងនៃគណៈអភិបាលខណ្ឌ ៧មករាដឹកនាំផ្ទាល់ចុះធ្វើការងាររដ្ឋបាលនោះបានឱ្យដឹងថា កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌ បានពិនិត្យឃើញប្លុកបុរីឡា ជាតំបន់ដ៏ស្មុគស្មាញមួយក្នុងមូលដ្ឋានខណ្ឌ ៧មករា ដែលសម្បូរទៅដោយក្មេងទំនើងប្រមូលផ្តុំគ្នាប្រព្រឹត្តនូវទង្វើមិនស្របច្បាប់ ។ ដូច្នោះដើម្បីបង្ការ និងទប់ស្កាត់រាល់បទល្មើសទាំងឡាយ ដែលកើត មានឡើងជាហូរហែរនោះ ខណៈបញ្ជាការឯកភាពខណ្ឌត្រូវតែប្រើវិធានការបង្ក្រាប ដើម្បីរក្សាសន្តិសុខ សុវត្ថិភាព និងសណ្ដាប់ធ្នាប់សាធារណៈ ជូនប្រជាពលរដ្ឋឱ្យរស់នៅផុតពីក្ដីព្រួយកង្វល់ ។ លោកអភិបាលរងបានបន្ថែមថា កន្លងមកកម្លាំងគណបញ្ជាការឯកភាពខណ្ឌ បានចុះធ្វើរដ្ឋបាលនៅប្លុកបុរីកីឡានោះញឹកញាប់ផងដែរ ថែមទាំងបានកំណត់មុខសញ្ញា ប្រើប្រាស់ ចែកចាយនូវសារធាតុញៀន លួច ឆក់ ប្លន់ និងសកម្មភាពៗ ដែលខ្លះត្រូវចាប់ខ្លួនបញ្ជូនទៅតុលាការ និងខ្លះនាំទៅមណ្ឌលអប់រំកែប្រែបន្សាបគ្រឿងញៀន ។ លោកវរសេនីយ៍ទោ ជុន ប៊ុនណាន អធិការនគរបាល៧ មករា ដែលទើបនិងឡើងកាន់តំណែងថ្មីថ្មោង បាទលើកឡើងថា ប្លុកបុរីកីឡា ស្ថិតក្នុងសង្កាត់បាលវង់នេះជាតំបន់ដ៏ស្មុគស្មាញបំផុត ប្រមូលផ្តុំគ្នាដោយក្រុមក្មេងស្ទាវទំនើង ។

តែទោះជាយ៉ាងណាក្ដី កម្លាំងសមត្ថកិច្ច និងអាជ្ញាធរមូលដ្ឋានខណ្ឌ បាននិងកំពុងបន្តការយកចិត្តទុកដាក់បន្ថែមទៀត ដោយប្រើវិធានការ បង្ការទប់ ស្កាត់និងបង្ក្រាប បទល្មើសទាំងឡាងនោះដូចភ្លៀងរលឹម ដើម្បីរក្សាសន្តិសុខសណ្ដាប់ធ្នាប់សាធារណៈជូនប្រជាពលរដ្ឋរស់នៅបានសុខសប្បាយ មិនមានការភ័យខ្លាចពីសំណាក់ក្រុមក្មេងទំនើងទាំងនោះទៀតឡើយ និងឱ្យស្របតាមពាក្យភូមិឃុំមានសុវត្ថិភាពដែលរដ្ឋាភិបាលបានដាក់ឱ្យអនុវត្តនាកន្លងមក ៕

ដកស្រង់ពី៖កោះសន្តិភាព