Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

បញ្ជូនស្ត្រីម្នាក់ ទៅតុលាការ ពីបទជួញដួរគ្រឿងញៀន នៅកោះកុង

  • Print

កោះកុង៖ ស្រ្តីវ័យ ៥០ឆ្នាំម្នាក់ ត្រូវបានសមត្ថកិច្ច ស្នងការដ្ឋាន នគរបាលខេត្តកោះកុង បញ្ជូនខ្លួន ទៅតុលាការ កាលពីរសៀលថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៦ ដោយ ចោទពីបទ រក្សាទុក្ខ និងចែកចាយគ្រឿងញៀន។

លោក យឹម ផេង ស្នងការរង បានប្រាប់ ឲ្យដឹងថា ស្រ្តីដែល សមត្ថកិច្ច ឃាត់ខ្លួន បញ្ជូនទៅ តុលាការនោះ មានឈ្មោះ សៀង ឆម ភេទស្រី អាយុ ៥០ឆ្នាំ មានទីលំនៅ ឃុំបឹងព្រាវ ស្រុកស្រែអំបិល ខេត្តកោះកុង។ ក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចបាន ដកហូត បានវត្ថុតាង មានថ្នាំញៀន ប្រភេទ (ម៉ាទឹកកក) ចំនួន ១៦កញ្ចប់តូច ជញ្ជីង១ ទូរស័ព្ទដៃ ១គ្រឿង។

លោកបានបន្តថា ករណីខាងលើ គឺស្ថិតក្រោម ការស៊ើបសង្កេត របស់សមត្ថកិច្ច យូរមកហើយ និងធ្វើស្រាវជ្រាវ យ៉ាងយក ចិត្តទុក្ខដាក់។ លោកបាន បញ្ជាក់ថា ស្រ្តីសង្ស័យនេះ សមត្ថកិច្ច បានបញ្ជូន ខ្លួនរួមទាំង វត្ថុតាង ទៅតុលាការ ដើម្បីចាត់ការ ទៅតាម និតិវិធី ច្បាប់៕

ដកស្រង់ពី៖ ដើមអម្ពិល