Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

រថយន្តកុងតឺន័រ ដឹកកង់អ៊ិចស្កាវ័រទ័រ បុកម៉ូតូជាន់ហ្វ្រាំង ធ្លាក់កង់អ៊ិចស្កាវ័រទ័រ កិនកាប៊ីនកៀប អ្នកបើកបរ ជាប់ក្នុងកាប៊ីន

  • Print

ភ្នំពេញ៖ រថយន្តកុងតឺន័រ ដឹកកង់ អ៊ិចស្កាវ័រទ័រ បើកជ្រុល ទៅបុកម៉ូតូ រួចព្យាយាមជាន់ ហ្វ្រាំងបណ្តាលឲ្យដាច់ខ្សែចងកង់ អ៊ិចស្កាវ័រទ័រ ធ្លាក់មក កិនកាប៊ីន រថយន្តកៀប អ្នកបើកបរ រថយន្តជាប់ ក្នុងកាប៊ីន ចំណែក អ្នកបើកបរម៉ូតូ រងរបួសធ្ងន់ ហេតុការណ៍នេះ កើតឡើងកាល ពីវេលាម៉ោង ២២និង៥០នាទី យប់ថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៦ ស្ថិតនៅតាមបណ្តោយ ផ្លូវជាតិលេខ៤ ភូមិអង្ករ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។

នគរបាល បានឲ្យដឹងថា រថយន្តបង្ក ម៉ាកកុងតឺន័រ ពាក់ស្លាកលេខ ភ្នំពេញ 3C-2147 ជារថយន្ត ដឹកកង់ អ៊ិចស្កាវ័រទ័រ បើកបរដោយ បុរសម្នាក់ ពុំត្រូវ បានគេស្គាល់ ឈ្មោះនោះទេ សន្លប់នៅ នឹងកន្លែង ចំណែកឯ ម៉ូតូរង គ្រោះវិញ ម៉ាកសេ ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពង់ស្ពឺ 1D-2197 អ្នកបើកបរ ក៏ពុំត្រូវ បានគេស្គាល់ ឈ្មោះនោះទេ បើកបរក្នុងទិសដៅពីកើត ទៅលិចច្រាស់ទិសជាមួយរថយន្ត រងរបួសធ្ងន់ត្រូវបានគេដឹក បញ្ជូនទៅសង្គ្រោះជាបន្ទាន់។

នគរបាលបន្តថា មុនពេល កើតហេតុគេ ឃើញរថយន្ត កុងតឺន័រ បើកបរក្នុង ទិសដៅពី លិចទៅកើតលុះ ដល់ចំណុច កើតហេតុ បានជ្រុលទៅ បុកម៉ូតូ បណ្តាលឲ្យ អ្នកបើកបរម៉ូតូ ដួលទៅនិងថ្នល់ ចំណែកឯ អ្នកបើកបរ រថយន្តកុងតឺន័រ ប្រឹងជាន់ ហ្វ្រាំងកុំឲ្យកិន អ្នកបើកបរ ម៉ូតូស្រាប់តែដាច់ ខ្សែចងកង់ អ៊ិចស្កាវ័រ ទ័រធ្លាក់ មកលើ កាប៊ីនរថយន្ត កៀបអ្នកបើក បររថយន្ត ជាប់ក្នុងកាប៊ីន ប៉ុន្តែគ្រាន់ តែរងរបួស ក្រោយពេលកើត ហេតុនគរបាល បានចុះទៅ រួចហៅក្រុមសង្គ្រោះ របស់អង្គភាពង៧០ ទៅជួយសង្គ្រោះដោយយក ឧបករណ៍ កាត់កាប៊ីន រថយន្តយក អ្នកបើកបរ រថយន្តដឹកទៅកាន់មន្ទីរ ពេទ្យដើម្បីជួយសង្គ្រោះ អាយុជីវិត ចំណែកវត្ថុ តាងទាំងពីរ ត្រូវប្រគល់ ឲ្យនគរបាល ចរាចរជើងគោក រាជធានីភ្នំពេញ ដើម្បីចាត់ការទៅ តាមនីវិធីច្បាប់៕

 ដកស្រង់ពី៖ ដើមអម្ពិល