Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

អធិការស្រុក ស្វាយអន្ទរ ចុះបង្ក្រាបកន្លែង ជល់មាន់ បាញ់ត្រូវក្បាល បុរសម្នាក់ស្លាប់ កំពុងបីកូនតូចក្នុងដៃ

  • Print

ព្រៃវែង៖ កាលពីវេលាម៉ោង ២និង៣០នាទី រសៀលថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៦ កន្លងទៅនេះ  មានករណី ចុះបង្រ្កាប ល្បែងជលមាន់ មួយកន្លែង ស្ថិតនៅក្នុងភូមិ តងឡង ឃុំព្រៃខ្លា ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង សមត្ថកិច្ចនគរបាល បានបាញ់កាំភ្លើងខ្លី ជាច្រើនគ្រាប់ ទៅលើហ្វូង អ្នកជល់មាន់ បណ្តាលឲ្យត្រូវចំក្បាល អ្នកភូមិម្នាក់ ដែលកំពុងបីកូន នៅមុខផ្ទះ ស្លាប់ភ្លាមៗ នៅកន្លែងកើតហេតុ។

តាមសេចក្តី រាយការណ៍ ពីភ្នាក់ងា មជ្ឈមណ្ឌល ដើមអម្ពិល ប្រចាំខេត្ត ព្រៃវែង បានឲ្យដឹងថា លោក ពុំ កាន់ អធិការស្រុក ស្វាយអន្ទរ បានដឹក នាំកម្លាំង នគរបាល ប្រមាណជា៤-៥នាក់ ចុះបង្រ្កាបកន្លែង ជល់មានមួយ កន្លែង និងបានធ្វើ សកម្មភាពបាញ់ សម្លុតក្រុម អ្នកជលមាន់ ចៃដន្យគ្រាប់កាំភ្លើង របស់លោក អធិការរូបនោះ ក៏បានទៅត្រូវ ចំក្បាល អ្នកភូមិម្នាក់ស្លាប់ ខណៈគាត់កំពុងតែ បីកូនតូច នៅក្នុងដៃ នៅមុខផ្ទះ ក្នុងដីឡូតិ៍ របស់គាត់ បណ្តាលឲ្យស្លាប់ បាត់បង់ជីវិតភ្លាមៗ។

ប្រភពខាង លើបានបន្តថា បន្ទាប់ពីបាញ់ត្រូវ អ្នកភូមិ ម្នាក់ឈ្មោះ កិះ អ៊ឹម ភេទប្រុស អាយុ ៣៧ឆ្នាំ រស់នៅក្នុង ភូមិតងឡង ឃុំព្រៃខ្លា ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង ឲ្យស្លាប់ហើយ លោក អធិការរូបនោះ ក៏បានបញ្ជា កម្លាំងឲ្យដកថយ និងក្នុង បំណងនាំគ្នារត់គេច ចេញពីហេតុការណ៍ ។ ភ្លាមៗនោះ ប្រពន្ធ ជនរងគ្រោះឈ្មោះ សឹម ម៉េន អាយុ៣៤ឆ្នាំ បានឃើញប្តី ត្រូវគ្រាប់កាំភ្លើង ក៏រត់ទៅ លើកយកកូន ដែលនៅ ក្នុងដៃប្តីយក ទៅឲ្យប្អូន ស្រីរក្សា ខ្លួនក៏បានរត់ទៅ ប្រតាយប្រតប់ ជាមួយជន ដៃដល់ នៅក្នុងរថយន្ត មុនពេលជន ដៃដល់បើក រត់គេចខ្លួនចេញទៅ។

ចំពោះការបាញ់ ត្រូវប្រជាពលរដ្ឋស្លូត ត្រង់ម្នាក់ ឲ្យស្លាប់នេះ ត្រូវបានលោក ស្រេង ជា ស្នងការនគរបាល ខេត្តព្រៃវែងឲ្យដឹងថា “ចំពោះករណីនេះ ច្បាប់មិន លើកលែងទោស ឲ្យជនល្មើស បានរួច ខ្លួននោះទេ មិនថាជន នោះជាមន្រ្តី នគរបាល ឬ ជាជនស៊ីវិលនោះទេ” ។ លោកស្នងការ បញ្ជាក់ថា ”អធិកាស្រុកឈ្មោះ ពុំ កាន់ ពិតជាបានបាញ់ ត្រូវចំក្បាលជនរង គ្រោះពិតមែន” ហើយពេលនេះ កម្លាំងនគរបាលយើង បានចាប់ខ្លួន លោក ពុំ កាន់ រួចទៅហើយ នឹងបញ្ជូន ទៅតុលាការ ដើម្បីចាត់ការ តាមតិវិធីច្បាប់។

សូមបញ្ជាក់ថា កន្លែងប្រជល់ មាន់ខាងលើនោះ គឺនៅជាប់និង របងផ្ទះរបស់ ជនរងគ្រោះខាងលើ។

ដកស្រង់ពី៖ ដើមអម្ពិល