Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ជន​រង​គ្រោះ​៣​នាក់ ដែល​ខ្មាន់កាំភ្លើង​២​នាក់ ចូល​បា​.​ញ់​ដល់​ក្នុងផ្ទះ​នៅ​ក្រុង​ពោធិ៍សាត់ ជា​សះស្បើយ​ហើយ គ្រូពេទ្យ​អនុញ្ញាត​ឲ្យ​ទៅ​ផ្ទះ​វិញ

  • Print

ខេត្តពោធិ៍សាត់ ៖ ជនរងគ្រោះចំនួន៣នាក់ ម្តាយ និងកូន ដែលជនមិនស្គាល់មុខ ចូលបាញ់ដល់ក្នុងផ្ទះ ប៉ុនប៉ងសម្លា.ប់ទាំងគ្រួសារ កាលពីពេលថ្មីៗនេះ ឥឡូវនេះ បានចាកចេញពីមន្ទីរពេទ្យបង្អែកខេត្តពោធិ៍សាត់ ត្រឡប់ទៅផ្ទះវិញហើយ កាលពីល្ងាចថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៤ ។

លោក ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ បានយកចិត្តទុកដាក់យ៉ាងខ្លាំង ចំពោះគ្រួសារជនរងគ្រោះខាងលើ តាំងពីសង្គ្រោះបន្ទាន់ រហូតដល់សម្រាកព្យាបាលជាសះស្បើយ។

ស្ថិតក្នុងកំឡុងពេលសម្រាកព្យាបាល នៅក្នុងមន្ទីរពេទ្យនោះ លោកអភិបាលខេត្ត បានជម្រុញឲ្យគ្រូពេទ្យយកចិត្តទុកដាក់បំផុត និងបានដាក់កម្លាំងសមត្ថកិច្ចការពារសុវត្ថិភាពទៀតផង ។

គ្រួសារជនរងគ្រោះទាំង៣នាក់ រួមមាន ៖ ស្ត្រីឈ្មោះ ជា វួចហេង អាយុ២៩ឆ្នាំ ត្រូវគ្រាប់កាំភ្លើងចំនួន២គ្រាប់ ចំឆ្អឹងជំនីខាងស្តាំធ្លាយទៅម្ខាង ដាច់ប្រម៉ាត់ ថ្លើម និងក្រពះ ស្ថិតក្នុងស្ថានភាពគ្រោះថ្នាក់ដល់អាយុជីវិត ក្នុងរយៈពេលយ៉ាងខ្លីបំផុតប្រសិនបើគ្មានគ្រួពេទ្យជំនាញ ក្នុងការវះកាត់ទេនោះ។ ជនរងគ្រោះជាប្ដីឈ្មោះ ទិត្យ កុសល អាយុ៣៤ឆ្នាំ ត្រូវចំភ្លៅ០១គ្រាប់។ ចំណែកម្ដាយបង្កើតរបស់ស្ត្រីខាងលើ ឈ្មោះ ជា ណៃហួយ អាយុ៦១ឆ្នាំ ត្រូវក្បាលជង្គង់០១គ្រាប់។

ក្រុមគ្រួសារជនរងគ្រោះ បានលើកម្រាមដៃ១០ សម្តែងការអរគុណយ៉ាងជ្រាលជ្រៅ ចំពោះអភិបាលខេត្ត ក្រុមគ្រួពេទ្យនិងកម្លាំងសមត្ថកិច្ច ដែលបានជួយសង្គ្រោះពួកគាត់ទាំង៣នាក់ ឲ្យរួចផុតពីសេចក្ដីស្លា.ប់ ។

គួររំលឹថា កាលពីថ្ងៃទី០២ខែកុម្ភ:ឆ្នាំ២០២៤ វេលាម៉ោង៧និង១២នាទីយប់ មានជនមិនស្គាល់អត្តសញ្ញាណ មានគ្នាពីរនាក់ ពាក់ម៉ាស់និងមួកសុវត្ថិភាព ជិះម៉ូតូឌុបគ្នាចូលដល់លំនៅដ្ឋានជនរងគ្រោះ ស្ថិតក្នុងភូមិបណ្តុះសណ្តែក សង្កាត់បន្ទាយដី ក្រុងពោធិ៍សាត់ ហើយបានដកកាំភ្លើងខ្លី បាញ់រះជាច្រើនគ្រាប់សំដៅម្ចាស់ផ្ទះ ដែលកំពុងហូបបាយជុំគ្នា បណ្តាលឲ្យរបួសចំនួន៣នាក់ម្តាយនិងកូន។ បន្ទាប់មកជនមិនស្គាល់អត្តសញ្ញាណទាំងពីរនាក់ បានជិះម៉ូតូចេញគេចខ្លួនបាត់ស្រមោល ដែលមកដល់ពេលនេះសមត្ថកិច្ចស្រាវជ្រាវមិនទាន់ឃើញនៅឡើយទេ ៕

ដកស្រង់ពី៖កោះសន្តិភាព