Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ជិះម៉ូតូឆ្លងផ្លូវ មិនប្រយ័ត្នត្រូវ រថយន្តបុកស្លាប់

  • Print

កណ្តាល ៖  បុរសម្នាក់ ត្រូវបានស្លាប់ភ្លាមៗ នៅនិងកន្លែងកើតហេតុ ដោយសារ រថយន្តមួយគ្រឿង  បើកជ្រុលទៅបុក កាលពីវេលាម៉ោង ៨និង៣០នាទី ព្រឹកថ្ងៃទី១៤ខែមករា ឆ្នាំ២០១៦ ស្ថិតនៅលើផ្លូវជាតិលេខ៨ចន្លោះគីឡូម៉ែត្រ៤២ និង៤៣ នៅចំណុចភូមិព្រៃបាំងឃុំស៊ីធរ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ។

នគរបាលបានឲ្យដឹងថា ម៉ូតូរងគ្រោះម៉ាកMSXពណ៌ក្រហមពាក់ស្លាក លេខភ្នំពេញ 1FI-0294  ដែលបើកបរដោយឈ្មោះពៅ ពិសិដ្ធអាយុ30ឆ្នាំនៅភូមិស៊ីធរលិច ឃុំស៊ីធរ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល ចំណែកឯ រថយន្តបង្កម៉ាកFORD ពណ៌ទឹកពណ៌ទឹកប្រាក់ ស្លាកលេខ ភ្នំពេញ 2Q-0099 អ្នកបើកបរ ពុំត្រូវគេស្គាល់ ឈ្មោះទេ។

នគរបាលបានបន្តថា មុនពេលកើតហេតុជនរងគ្រោះ ជិះម៉ូតូម្នាក់ឯងក្នុងទិសដៅ ពីរជើងទៅត្បូង បានជិះឆ្លងផ្លូវ ស្របពេលនោះមានរថយន្តម៉ាកFORD បើកបរក្នុងល្បឿនលឿនជាន់ហ្រ្វាំង មិនទាន់បានជ្រុលទៅបុកបណ្ដាល អោយអ្នកបើកបរម៉ូតូស្លាប់ នៅនិងកន្លែងកើតហេតុ ចំណែកអ្នកបើកបររថយន្តបានរត់គេចខ្លូនបាត់។

ក្រោយពេល កើតហេតុ នគរបាលចុះ ទៅដល់ ធ្វើការវាស់វែង រួចប្រគល់ សាកសពទៅឲ្យក្រុមគ្រួសារ យកទៅ បុណ្យតាម ប្រពៃណី ចំណែក វត្ថុតាង ត្រូវយកទៅ រក្សាទុកនៅ អធិការដ្ឋាន ដើម្បីដោះស្រាយគ្នា ជាក្រោយ ៕

ដកស្រង់ពី៖ ដើមអម្ពិល