Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

និយាយតែប៉ុន្មានម៉ាត់រួច ប្តីដេញកា.ប់ប្រហារទាំងប្រពន្ធ និង​ម្តាយក្មេក

  • Print

ខេត្តស្វាយរៀង ៖ បុរសម្នាក់បានទាញកាំបិ.តដេញកា.ប់ប្រហារប្រពន្ធនិងម្ដាយក្មេក បណ្ដាលឱ្យរងបួសធ្ងន់ធ្ងរទាំង២នាក់ សង្ស័យដោយសារតែភ្លើងប្រច័ណ្ឌ ។

ករណីខាងនេះបានបង្កការភ្ញាក់ផ្អើលកើតឡើងកាលពីវេលាម៉ោង៨យប់ថ្ងៃទី២០ កុម្ភៈ ឆ្នាំ២០២៤ នៅភូមិប្រសប់លក្ខ័ សង្កាត់បាទី ក្រុងបាវិត ខេត្តស្វាយរៀង ។

បើតាមសមត្ថកិច្ចបានឱ្យដឹងថា ស្ត្រីរងគ្រោះ២នាក់ម្តាយនិងកូនខាងលើ ក្នុងនោះ ស្ត្រីជាកូនឈ្មោះសាមន្ថា អាយុ២៨ឆ្នាំ មុងរបរកម្មការនី មានទីលំនៅក្នុងភូមិឃុំកើតហេតុខាងលើ ត្រូវជនដៃដល់ជាប្ដីកា.ប់ជាច្រើនកាំបិត ត្រូវចំក្បាល. ចំគល់.ក និងត្រូវចំកំភួនដៃស្តាំ បណ្តាលឱ្យរងរបួសធ្ងន់ និងស្ត្រីជាម្តាយឈ្មោះខាត់ សាមី អាយុ៥២ឆ្នាំ មុខរបរជាអ្នកធ្វើអនាម័យនៅទួលយាយដូន មានទីលំនៅក្នុងភូមិកើតហេតុខាងលើ (ត្រូវជាម្ដាយក្មេកជនដៃដល់) ត្រូវជនដៃដល់កា.ប់១កាំបិតដាច់ប្រអប់ជើងខាងឆ្វេង និង១កាំបិតដាច់មេជើងខាងឆ្វេង និង១កាំបិតចំភ្លៅឆ្វេង បណ្តាលឱ្យរងរបួសធ្ងន់ធ្ងរ។

តាមប្រភពពីសមត្ថកិច្ចបានបន្តថា ជនដៃដល់ឈ្មោះនឿន ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិជៀសឫស្សី ឃុំកំពង់ចម្លង ស្រុកស្វាយជ្រំ ។ បើតាមស្ត្រីរងគ្រោះឈ្មោះសុន សាមន្ថា បានឱ្យដឹងថា នាងជាស្ត្រីមេម៉ាយ មានកូនប្រុសម្នាក់អាយុ១១ឆ្នាំ ហើយទើបតែមានទំនាក់ទំនងជាមួយប្ដីដែលជាជនដៃដល់ខាងលើបានរយៈពេល២ទៅ៣ខែ ប៉ុណ្ណោះ ។ នៅមុនពេលកើតហេតុ គាត់បានទៅរកការងារធ្វើនៅកាស៊ីក្រុងបាវិត ស្រាប់តែជនដៃដល់ជាប្ដីបានទូរស័ព្ទសួរថា នៅឯណា? គាត់ក៏ប្រាប់ថា មករកការងារធ្វើនៅកាស៊ីណូក្រុងបាវិត ។

ពេលនោះជនដៃដល់ជាប្តីក៏ទៅតាមដល់ខាងមុខកាស៊ីណូ ក៏និយាយថា ទៅផ្ទះវិញមិនបាច់ធ្វើការអីទេ ចាំអញឱ្យលុយ១ខែ២០ម៉ឺនរៀលចាយ ។ ពេលនោះគាត់មិនទាន់បានឆ្លើយតបផង ស្រាប់តែជនដៃដល់ជាប្តីស្ទុះចូលទៅចាប់សក់បោចរករឿងវា.យតែម្ដង ខណៈនោះក៏ត្រូវមិត្តភក្តិចូលជួយចាប់ចេញ ហើយក៏ជិះម៉ូតូមកផ្ទះវិញ ចំណែកជនដៃដល់ជាប្ដីក៏ជិះម៉ូតូតាមពីក្រោយ ។ ស្ត្រីរងគ្រោះបានបន្តថា ពេលមកដល់ផ្ទះ ក៏បន្តជម្លោះ រហូតដល់ម៉ោង៨យប់ ស្រាប់តែជនដៃដល់ជាប្តី ទំនងជាបែកថ្នាំផង ក៏ទាញយកកាំបិ.តដេញកា.ប់គាត់ និងម្ដាយក្មេក រួមទាំងមនុស្សនៅក្នុងផ្ទះតែម្ដង ។

ខណៈគាត់បានដួលទៅលើដី ហើយម្ដាយគាត់ក៏រត់ដួលពីលើគាត់ ក៏ត្រូវជនដៃដល់ជាប្តីកា.ប់ទៅលើម្ដាយក្មេក១កាំបិត ចំប្រអប់ជើង និង១កាំបិតដាច់មេជើងខាងឆ្វេង ១កាំបិតចំភ្លៅខាងឆ្វេងរបួសធ្ងន់ធ្ងរ និងកា.ប់ស្ត្រីជាប្រពន្ធ១កាំបិតចំក្បាល មុតដល់លលាដ៏ ១កាំបិតចំកភួនដៃស្តាំ និង១កាំបិតចំស្មងជើងស្តាំរបួសធ្ងន់ធ្ងរ ក៏ត្រូវអ្នកជិតខាងនិងបងប្អូនស្រែកស្ទុះចូលមកជួយ ធ្វើឱ្យជនដៃដល់ភ័យក៏រត់ឡើងជិះម៉ូតូគេចខ្លួនបាត់ស្រមោល។

ក្រោយពេលកើតហេតុ ស្ត្រីរងគ្រោះក៏ប្តឹងទៅសមត្ថកិច្ចមកដល់ ក៏ហៅរថយន្តសាមុយដឹកជនរងគ្រោះ២នាក់ម្ដាយកូនមកមន្ទីរពេទ្យខេត្តស្វាយរៀងដើម្បីសង្គ្រោះ។ រីឯជនដៃដល់ជាប្តីបានគេចខ្លួនបាត់ ខណៈសមត្ថកិច្ចកំពុងស្រាវជ្រាវចាប់ខ្លួនយកមកផ្តន្ទាទោសតាមច្បាប់ ។ សមត្ថកិច្ចធ្វើការសន្និដ្ឋានថា ជាករណីប៉ុនប៉ងធ្វើមនុស្សឃា.តដោយចេតនា តែមិនបានសម្រេច ដោយសារតែភ្លើងប្រច័ណ្ឌ ៕

ដកស្រង់ពី៖កោះសន្តិភាព