Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ក្រុម​ឆ​.​ក់​យ៉ាង​សកម្ម​នាំ​គ្នា​ជិះឡាន​ដើរ​លេង​ក៏​ជួប​សមត្ថកិច្ច បើក​គេច​បង្ក​គ្រោះថ្នាក់​ផ្អើ.ល

  • Print

រាជធានីភ្នំពេញ ៖ សមត្ថកិច្ចបានតាមឃាត់ខ្លួនក្រុមជនសង្ស័យបានចំនួន៤នាក់ជាមុខសញ្ញាឆ.ក់យ៉ាងសកម្មនៅក្នុងរាជធានីភ្នំពេញ បន្ទាប់ពីក្រុមជនសង្ស័យបបួលគ្នាជិះរថយន្តដើរលេង ហើយជាប់អន្ទាក់សមត្ថកិច្ច រួចព្យាយាមបើកគេច ក៏បុ.កម៉ូតូ១គ្រឿងអូសពេញផ្លូវ កាលពីវេលាម៉ោង១១និង១១នាទីយប់ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៤ នៅចំណុចទល់មុខ NAGA WORLD សង្កាត់ទន្លេ បាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ។

តាមប្រភពព័ត៌មានពីពលរដ្ឋដែលឃើញហេតុការណ៍បានឱ្យដឹងថា មុនពេលកើតហេតុ គេបានឮសំឡេងរថយន្តអូសម៉ូតូ១គ្រឿង ឆ្លងកាត់ខាងមុខរដ្ឋសភា ហើយគេឃើញមានជនស៊ីវិល១ក្រុម ជិះម៉ូតូដេញតាមរថយន្តបង្កមួយនោះផងដែរ។ អ្នកឃើញហេតុការណ៍បានបន្តទៀតថា រថយន្តបង្កមួយគ្រឿងដែលបានបុ.កម៉ូតូនិងអូសម៉ូតូជាច្រើនម៉ែត្រនោះម៉ាកតូយ៉ូតាព្រូស ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AR-1742 បើកបរដោយយុវជនម្នាក់ រួមដំណើរដោយយុវជន២នាក់ទៀត សរុប៣នាក់ បានព្យាយាមបើកគេចរហូតដល់មុខ NAGA WORLD ទើបសមត្ថកិច្ចឃាត់បាន។

បន្ទាប់ពីឃាត់ខ្លួនរួច សមត្ថកិច្ចបាននាំខ្លួនជនសង្ស័យទាំង៣ ទៅកាន់ប៉ុស្តិ៍នគរបាលរដ្ឋបាល ទន្លេបាសាក់ ដើម្បីធ្វើការសាកសួរជំហានដំបូងឈានដល់ការតាមឃាត់ខ្លួនបានម្នាក់ទៀតនៅស្តុបគិរីរម្យថែមទៀតផង។ ក្រោយឃាត់ខ្លួនសមត្ថកិច្ចបានបញ្ជូនជនសង្ស័យទាំង៤នាក់ទៅកាន់ស្នងការដ្ឋាននគរ បាលរាជធានីភ្នំពេញដើម្បីធ្វើការសាកសួរ និងបន្តស៊ើអង្កេតតាមឃាត់ខ្លួនក្រុមជនសង្ស័យដែលជាប់ពាក់ព័ន្ធផ្សេងទៀត មកអនុវត្តតមនីតិវិធីផងដែរ ៕

ដកស្រង់ពី់៖កោះសន្តិភាព