Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

បង្ក្រាប​កុងស៊ីបញ្ចាំ​ម៉ូតូ​មួយ​កន្លែង​នៅ​ឃ្លាំង​រំសេវ ដកហូត​ម៉ូតូ​៣១​គ្រឿង និង​ស្លាក​លេខ​ជាង​១០០​បន្ទះ

  • Print

រាជធានីភ្នំពេញ ៖ ទីតាំងកុងស៊ីបញ្ចាំ និងទិញលក់ម៉ូតូមួយកន្លែង នៅឃ្លាំងរំសេវ ត្រូវបានកម្លាំងនគរបាលការិយាល័យ ព្រហ្មទណ្ឌកំរិតស្រាល នៃនាយកដ្ឋានព្រហ្មទណ្ឌក្រសួងមហាផ្ទៃ សហការជាមួយអាជ្ញាធរ និងសមត្ថកិច្ចមូលដ្ឋានខណ្ឌទួលគោក ចុះបង្ក្រាបឆែកឆេរ ដោយដកហូតបានម៉ូតូ ចំនួន៣១គ្រឿង និងស្លាកលេខប្រមាណជាង១០០បន្ទះ និងកាតគ្រី និងអត្តសញ្ញាណមួយចំនួន ពាក់ព័ន្ធទិញលក់ស្លាកលេខម៉ូតូ ។

ការចុះបង្ក្រាបកុងស៊ីបញ្ចាំនេះ ធ្វើឡើងកាលពីវេលាម៉ោងប្រមាណ៣និង៣០នាទីរសៀល ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៤ នៅចំណុចកុងស៊ីបញ្ចាំ និងទិញលក់ម៉ូតូ ស្ថិតនៅផ្ទះលេខ ៤៩B ផ្លូវលេខ១៩២ ភូមិ៤ សង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ តាមមន្ត្រីនគរបាល អោយដឹងថា ប្រតិបត្តិការនេះដោយមានការអនុញ្ញាពីលោក គឹម ហុងសាន ព្រះរាជអាជ្ញារង នៃអយ្យការ អមសាលាដំបូងរាជធានីភ្នំពេញ និងដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី វុទ្ធី វង្សវិបុល អនុប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ និងមានការចូលរួមពីអាជ្ញាធរ និងនគរបាលខណ្ឌទួលគោក ផងដែរ ។

តាមព័ត៌មានអោយដឹងថា ការចុះឆែកឆេរ ដកហូតម៉ូតូនេះ ត្រូវគេដឹងថា ធ្វើឡើងបន្ទាប់ពីមានចម្លើយសារភាព ពីជនសង្ស័យម្នាក់ ដែលបានទិញ ស្លាកលេខម៉ូតូពីកុងស៊ីបញ្ចាំខាងលើ ហើយក៏បានយកទៅបង្ហោះលក់ជាសាធារណៈ នាពេលកន្លងមក។ ប្រភពព័ត៌មានបានអោយដឹងបន្តថា នៅក្នុងការចុះបង្ក្រាបឆែកឆេរនេះដែរ ម្ចាស់កុងស៊ី ទំនងជាដឹងខ្លួនទាន់ បានគេចខ្លួនបាត់ មុនពេល ដែលសមត្ថកិច្ចចុះទៅដល់កន្លែង ។

ប្រភពព័ត៌មានបង្ហើបអោយដឹងថា ក្នុងប្រតិបត្តិការខាងលើនេះ សមត្ថកិច្ចដកហូតម៉ូតូចំនួន ចំនួន៣១គ្រឿង, ស្លាកលេខម៉ូតូចំនួន១១២សន្លឹក, កាតគ្រីម៉ូតូចំនួន៧២សន្លឹក, អត្តសញ្ញាណប័ណ្ណចំនួន១១សន្លឹក, សំបុត្រកំណើតចំនួន០៣ច្បាប់, ធុងខ្យល់សម្រាប់កឹបស្លាកលេខចំនួន០១ និងកូនសោមួយចំនួនទៀត បញ្ជូនទៅកាន់នាយកដ្ឋានព្រហ្មក្រសួងមហាផ្ទៃ ដើម្បី ចាត់ការតាមនិតីវិធី ។ ទោះបីជាយ៉ាងណា នគរបាលព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ ពុំបានទម្លាយព័ត៌មានលម្អិតនោះទេ ដោយព្យាយាមលាក់បាំង និងហាមអ្នកសារព័ត៌មានថតផ្សាយផងដែរ។ បន្ទាប់ពីចប់ប្រតិបត្តិការ នៅម៉ោង០៤និង៣០នាទីល្ងាចថ្ងៃដដែល គណៈកម្មការចម្រុះក៏បានបិទសៀលនៅទីតាំងខាងលើ ជាបណ្តោះអាសន្ត ៕

ដកស្រង់ពី៖កោះសន្តិភាព