Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ឃាត់ខ្លួន​ស្ត្រី​ម្នាក់ ចែកចាយ លក់​ជួល រូបភាព និង​វី​ដេ​អូ​នៃ​កុមា.រ តាម​តេ​ទ្បេ​ក្រាម

  • Print

រាជធានីភ្នំពេញ ៖ ឃាត់ខ្លួន ស្ត្រីសង្ស័យម្នាក់ ពាក់ព័ន្ធករណីចែកចាយ លក់ ជួល ដាក់តាំង បញ្ចាំង ឫបង្ហាញនៅទីសាធារណៈ នូវរូបភាព និងវីដេអូអា.សអាភា.សនៃកុមារ នៅក្នុងបណ្តាញសង្គម និងបណ្តាញទំនាក់ទំនងតេឡេក្រាម ។

ដោយការចង្អុលបង្ហាញពីនាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ កម្លាំងជំនាញ នៃនាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន បានបើកការស្រាវជ្រាវ និងស៊ើបអង្កេតរហូតដល់មានការឃាត់ខ្លួនស្ត្រីម្នាក់នៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៤ ពីបទ ចែកចាយ លក់ជួល ដាក់តាំង បញ្ចាំង ឫបង្ហាញនៅទីសាធារណៈ នូវរូបភាព និងសម្ភារអា.សអាភា.ស នៃកុមារ ។

ជនសង្ស័យ ឈ្មោះ រ៉ន ចំរើន ហៅអាយ៉ា ភេទស្រី អាយុ៣២ឆ្នាំ មុខរបរលក់អនទ្បាញ មានអាសយដ្ឋានបច្ចុប្បន្ន ផ្ទះជួលលេខ៥ ភូមិទួលពង្រ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។ ស្ត្រីសង្ស័យ បានសារភាពថា ខ្លួនពិតជាបានបង្កើតគណនីហ្វេសប៊ុក និងតេឡេក្រាម ក្លែងក្លាយ ធ្វើសកម្មភាពផលិត រក្សាទុក និងចែកចាយ រូបភាព និង វីដេអូអា.សអាភា.សរបស់កុមារ នារីខ្មែរ និងបរទេស ដើម្បីធ្វើអាជីវកម្ម លក់ឲ្យមើលនៅក្នុងគ្រុប និងក្នុងតេឡេក្រាម ក្នុងគោលបំណងរកប្រាក់ចំណូល ពីអ្នកទស្សនា ដែលទាញយកវីដេអូទាំងនោះ ហើយប្រភពវីដេអូទាំងអស់នោះ ខ្លួនបានទាញយកពីបណ្តាញសង្គមផ្សេងៗ ។

ជនសង្ស័យត្រូវបានកម្លាំងជំនាញកងសាងសំណុំរឿងបញ្ជូនទៅអយ្យការសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ។ បច្ចុប្បន្ននេះ មានជនឆ្លៀតឱកាសបង្កើត Group Chat និង Channel Telegram ដើម្បីចែកចាយ រូបភាព និងវីដេអូអា.សអាភា.សកុមារ ដែលជាអំពើល្មើសច្បាប់យ៉ាងធ្ងន់ធ្ងរ។ សូមធ្វើការក្រើនរំលឹកដល់សាធារណជនទាំងអស់ ជៀសអោយឆ្ងាយពីការចូលទៅកាន់ វេបសាយ ឬកម្មវិធីបណ្តាញសង្គមនានា ដែលមានខ្លឹមសារពាក់ព័ន្ធរូបភាព វីដេអូបែបអា.សអាភា.ស បើទោះជាខ្លួនមិនមែនជាអ្នកបង្កើត ឬចែកចាយ ផ្សព្វផ្សាយមាតិកាខុសច្បាប់ទាំងអស់នោះក៏ដោយ ជាពិសេសការកាន់កាប់ នូវរូបភាពសម្ភារៈ រំលោភបំពានផ្លូវភេ.ទកុមារ ដែលរាជរដ្ឋាភិបាលកំពុងធ្វើការទប់ស្កាត់ មិនឲ្យកើតមានក្នុងទឹកដី នៃព្រះរាជាណាចក្រកម្ពុជា ៕

ដកស្រង់ពី៖កោះសន្តិភាព