Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

មូលហេតុ​ឆ្លង​ចរន្ត​អគ្គិស​នី បណ្តាល​ឲ្យ​ឆេះ​បន្ទប់​ជួល​របស់​និស្សិត​នៅ​ជាន់​ទី​២ ក្នុង​ខណ្ឌ​សែន​សុខ

  • Print

រាជធានីភ្នំពេញ ៖ ករណីអគ្គិភ័យឆាបឆេះបន្ទប់ជួលរបស់និស្សិតស្នាក់នៅជាន់ទី២ បណ្ដាលឱ្យសម្ភារមួយចំនួន រងការខូចខាតស្ទើរតែទាំងស្រុងនោះ កម្លាំងជំនាញ បានធ្វើការស្រាវជ្រាវ រកឃើញថា បណ្តាលមកពីឆ្លងចរន្តអគ្គិសនី ។

ហេតុការណ៍អគ្គិភ័យឆាបឆេះផ្ទះប្រជាពលរដ្ឋមួយកន្លែងយ៉ាងសន្ធោសន្ធៅ បង្កការភ្ញាក់ផ្អើលឡើងនៅវេលាម៉ោងប្រមាណ១២និង៥០នាទីថ្ងៃត្រង់ ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៤ ដែលស្ថិតនៅចំណុចផ្ទះលេខ៣៣ ផ្លូវ១០០៧ ភូមិឧកញ្ញាវាំង សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

បើតាមនគរបាលមូលដ្ឋានបានឱ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញភ្លើងបានឆាបឆេះផ្សែងហុយយ៉ាងខ្មួលខ្មាញ់ ចេញពីជាន់ទី២ ហើយបង្កឱ្យមានការភ្ញាក់ផ្អើលដល់អាជ្ញាធរ និងសមត្ថកិច្ច ហៅរថយន្តពន្លត់អគ្គីភ័យទៅអន្តរាគមន៍ ។ ដោយឡែកយោងតាមឈ្មោះ សន ឧត្តម អាយុ៣៣ឆ្នាំ ជានិស្សិតដែលបានជួលស្នាក់នៅ បានប្រាប់ថា បន្ទប់ត្រូវបានក្រុមនិស្សិតជួលស្នាក់នៅជាក្រុម ។

នៅមុនពេលកើតហេតុ នៅជាន់ទី២ និស្សិតបានទៅរៀនអស់ នៅសល់តែក្មេងស្រីម្នាក់ ខណៈនោះ ស្រាប់តែមានភ្លើងឆេះ ហើយក្មេងបានរត់ចុះមកប្រាប់ក្រុមនិស្សត ដែលស្នាក់នៅខាងក្រោម ។ និស្សិតរូបនោះមានការសង្ស័យថា អគ្គីភ័យនេះសង្ស័យបណ្ដាលមកពីឆ្លងចរន្តអគ្គិសនី ឆេះចេញពីបន្ទប់សម្រាប់ថតរូប ។

លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន នាយការិយាល័យបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថា ករណីអគ្គិភ័យនេះបានបណ្ដាលឲ្យឆេះបន្ទប់ជាន់ទី២ ទំហំ (៤ម៉ែត្រ គុណ ៨ម៉ែត្រ) ចំនួន០១បន្ទប់ រួមទាំងសម្ភារៈក្នុងបន្ទប់អស់ទាំងស្រុង និងពុំបានបណ្តាលឲ្យរាលដាលដល់ផ្ទះអ្នកក្បែរខាងឡើយ, ចំពោះប្រភេទសំណង់ខាងលើគឺជាប្រភេទ ថ្មប្រក់ស័ង្កសី ទំហំ (៤ម៉ែត្រ គុណ ១៦ម៉ែត្រ) ។ លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន នាយការិយាល័យបានបញ្ជាក់ទៀតថា ក្នុងហេតុការណ៍នេះ កម្លាំងសមត្ថកិច្ចបានប្រើប្រាស់ទឹកអស់ ចំនួន០៥ឡាន ទើបអាចគ្រប់គ្រងបានទាំងស្រុង ក្នុងនោះរួមមាន រថយន្ដការិយាល័យជំនាញ ចំនួន០៥គ្រឿង ប្រើទឹកអស់០៣ឡាន ស្មើរនឹង១២ម៉ែត្រគូប ។

លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន បានបញ្ជាក់ថា ចំពោះមូលហេតុវិញ កម្លាំងជំនាញបានធ្វើការស្រាវជ្រាវរកឃើញថា បណ្តាលមកពីឆ្លងចរន្តអគ្គិសនី។ ហើយកម្លាំងសមត្ថកិច្ចជំនាញ ធ្វើការគ្រប់គ្រងបានទាំងស្រុង នៅវេលាម៉ោង១៣៖១៥នាទីរសៀល។ ករណីនេះមិនបណ្ដាលឲ្យមានមនុស្សណាម្នាក់រងគ្រោះថ្នាក់នោះទេ ៕

ដកស្រង់ពី៖កោះសន្តិភាព