Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ទ.ង្វើ.អា.ក្រ.ក់នេះ មិនគួរបណ្ដោយឱ្យកើត​ឡើង​បាននោះទេ បើពិតមែន​!

  • Print

រាជធានីភ្នំពេញ ៖ នៅប៉ុន្មានថ្ងៃនេះ សង្កេតឃើញមានការស៊ែរចែកចាយនូវរូបភាពចំនួន៣សន្លឹក ពាក់ព័ន្ធករណីគប់កញ្ចប់រថយន្តមួយគ្រឿងបែកខ្ទេចមួយចំហៀង ក្រោយពីករណីនេះ កើតឡើងដោយសារក្មេងអន្ធពាលរត់មកគប់នៅកណ្ដាលក្រុងពេលកំពុងឈប់ស្តុប ធ្វើឱ្យម្នាក់ៗឃើញហើយមានការហួសចិត្ត និងខឹងសម្បារជាខ្លាំង ដោយនិយាយថា មិនសមឱ្យវាកើតឡើងបាននោះទេ សមត្ថកិច្ចត្រូវតែចាប់អ្នកធ្វើនេះ ឱ្យខាងតែបាន ។

ជាក់ស្តែង យោងតាមគណនីហ្វេសបុកមួយឈ្មោះ Je Leang បានផុសរូបភាព៣សន្លឹកនេះ ដោយភ្ជាប់ជាមួយនិងពាក្យថា«ខ្ញុំមានការគាំងជាខ្លាំង ដោយសារអាក្មេងពាលមិនស្គាល់មុខ គប់រត់កណ្ដាលក្រុងតែម្ដង ពេលកំពុងឈប់ស្តុប» ។ ទោះបីជាយ៉ាងណា ម្ចាស់គណនីខាងលើមិនបានអះអាងថា រឿងហេតុនេះបានកើតមកលើរថយន្តរបស់ខ្លួនឬយ៉ាងណានោះទេ ។ ចំពោះថ្ងៃកើតហេតុ និងនៅចំណុចណានោះក៏មិនបានបញ្ជាក់ផងដែរ ។

ប៉ុន្តែរូបភាពនេះ បានធ្វើឱ្យអារម្មណ៍របស់មហាជនកើតក្ដីបារម្ភ និងគិតដល់ពីសុវត្ថិភាពនៅតាមដងផ្លូវ ពិសេសនោះ ពេលធ្វើដំណើរ ចុះបើរឿងហេតុនេះកើតមកលើខ្លួនវិញនោះ «តើបានអ្នកណាទទួលខុសត្រូវ?» ក្រឡេកទៅមើលបងប្អូនដែលបានចូលមកខមមិនលើរូបភាពទាំងនេះនាំគ្នានិយាយថា«សំណាងណាស់ អត់ត្រូវចែ» ។ អ្នកខ្លះថា «សាហាវម្ល៉េះ» ។ អ្នកខ្លះ«កើតអីបានគេគប់រត់ចឹង?» និងមានខមមិនជាច្រើនទៀត ។

យោងតាមគណនីឈ្មោះ Je Leang ដែលបង្ហោះរូបក៏បានចូលទៅឆ្លើយតបជាមួយអ្នកខមមិនវិញថា «មនុស្សបែកថ្នាំ លឹថាគប់នឹង២ ៣ដងហើយ ម៉េចបានគ្មានលោកណាចាប់សោះ» ។

សង្ឃឹមថា សមត្ថកិច្ចមិនបណ្ដោយឱ្យមានការណីនេះកើតឡើងបានទៀតទេ ព្រោះប្រទេសមានច្បាប់ត្រឹមត្រូវ ត្រូវកម្ចាត់ទង្វើអសីលធម៌នេះចេញពីសង្គមឱ្យអស់ ។ គួររំលឹកទៀតថា យោងតាមសេចក្ដីណែនាំរបស់អគ្គស្នងការដ្ឋាននគរបាលជាតិ ឯកឧត្តមនាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការដ្ឋាននគរបាលជាតិបានឱ្យដឹងដែរថា ត្រូវធានាសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម និងរួមចំណែកក្នុងការថែរក្សានូវសុខភាពសាធារណៈឱ្យបានល្អប្រសើរជូនប្រជាពលរដ្ឋ ។

ដកស្រង់ពី៖កោះសន្តិភាព