Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ផុងខ្លួនហើយ! លាក់កាំ.ភ្លើ.ង.ខ្លី.​ជិះម៉ូតូចូលអន្ទាក់សមត្ថកិច្ចកំពុងត្រួតពិនិត្យ

  • Print

ខេត្តបាត់ដំបង ៖ យុវជនម្នាក់ត្រូវកម្លាំងសមត្ថកិច្ចឃាត់ខ្លួនភ្លាមៗ ក្រោយពីត្រួតពិនិត្យនិងឆែកឆេររកឃើញមានលាក់កាំភ្លើងខ្លីជាប់ខ្លួនដោយគ្មានច្បាប់អនុញ្ញាត កាលពីវេលាម៉ោង៩ និង២០នាទីយប់ថ្ងៃទី ១៩ កុម្ភៈ ខណៈដែលកម្លាំងសមត្ថកិច្ចកំពុងដាក់គោលដៅត្រួតពិនិត្យសន្តិសុខនៅលើផ្លូវជាតិលេខ៥៧B ត្រង់ចំណុចភូមិច្រនៀង ឃុំគោកឃ្មុំ ស្រុកថ្មគោល ។

អធិការស្រុកថ្មគោល លោកសេង លុច បានឱ្យដឹងតាមរយៈរបាយការណ៍ថា ជនសង្ស័យឈ្មោះ យ៉ើន ថាវ័ន ភេទប្រុស អាយុ២៣ឆ្នាំ រស់នៅភូមិរូងអំពិល ឃុំខ្នាចរមាស ស្រុកបវេល ។

លោកថា ជននេះ ត្រូវបានកម្លាំងរបស់លោកដែលកំពុងត្រួតពិនិត្យអាវុធជាតិផ្ទុះគ្រឿងញៀន និងបទល្មើសនានានៅលើដងផ្លូវកាក់សួរនាំដោយសារតែជិះម៉ូតូមិនបំពាក់កញ្ចក់ តែនៅពេលឆែកឆេរស្រាប់តែសមត្ថកិច្ចយើងប្រទះឃើញអាវុធខ្លីមួយដើមដែលជននេះលាក់ទុកជាប់ខ្លួន ។ ហើយពេលសួរនាំគ្មានច្បាប់ទម្លាប់ ទើបត្រូវឃាត់ខ្លួននាំទៅកាន់អធិការភ្លាមៗ ដើម្បីសួរនាំបន្ថែម។

បើតាមចម្លើយបឋមពេលសួរនាំជនសង្ស័យឈ្មោះ យ៉ើន ថាវ័ន បានសារភាពថា អាវុធខ្លីនេះ ពិតជារបស់ខ្លួនមែន ។ ជននេះ បានប្រាប់ថា ខ្លួនបានទិញកាំភ្លើងខ្លីនេះពីជនជាតិថៃម្នាក់ ដែលយកមកលក់ឱ្យខ្លួនផ្ទាល់នៅក្រុងប៉ោយប៉ែត ក្នុងតម្លៃ១០,០០០បាត (មួយម៉ឺនបាត) ។

ជនសង្ស័យបានបញ្ជាក់ថា ខ្លួនទើបទិញបានរយៈពេល០៤ថ្ងៃមុននេះ ។ មូលហេតុដែលខ្លួនខ្លួនទិញកាំភ្លើងខ្លីនេះប្រើដោយសារខ្លួនធ្វើសន្តិសុខឱ្យក្រុមចិននៅប៉ោយប៉ែត តែពុំមានច្បាប់អនុញ្ញតទេ ។ នៅយប់កើតហេតុ ខ្លួនបានជិះម៉ូតូពីក្រុងប៉ោយប៉ែត បម្រុងទៅលេងផ្ទះនៅភូមិរូងអំពិល ឃុំខ្នាចរមាស តែពេលជិះដល់ចំណុចខាងលើ ក៏ត្រូវសមត្ថកិច្ចកាក់សួរនាំ និងឆែកឆេរ ក៏ប្រទះឃើញកាំភ្លើងខ្លីរបស់ខ្លួនតែម្ដង។ របាយការណ៍របស់សមត្ថកិច្ចបានឱ្យដឹងថា ជាមួយនឹងការឃាត់ខ្លួនជនសង្ស័យខាងលើ សមត្ថកិច្ចបានដកហូតរួមមាន អាវុធខ្លីម៉ាក ZORAKI.M906.T បង់០១ និង មានគ្រាប់ចំនួន០៥គ្រាប់ ម៉ូតូ០១គ្រឿង និង ប្រាក់ចំនួនជាង១ម៉ឺនបាត ។

លោក សេង លុច អធិការស្រុកថ្មគោលបានបញ្ជាក់ថា ក្រោយសួរនាំបឋម និងត្រូវពិនិត្យរកឃើញវត្ថុតាង លោកស្នងការ និងតំណាងអយ្យការអមសាលាដំបូងខេត្ត បានបញ្ជាឱ្យឃាត់ខ្លួនជនសង្ស័យ ដើម្បីនាំយកទៅសួរនាំ ដើម្បីចាត់ការតាមនីតិវិធីហើយ ៕

 

ដកស្រ

ដកស្រង់ពី៖កោះសន្តិភាព