Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ថ្មី និងកាន់តែ​គគ្លើន​ហើយ​! ​ចោរ​ប្ល.ន់នៅស្រុកកំពង់ត្របែក​ទៅ​លើយុវតីម្នាក់

  • Print

ខេត្តព្រៃវែង ៖ យុវតីម្នាក់ត្រូវបានក្រុមចោរត្រួតវា.យ.ត.ប់យ៉ាងដំណំ រួចសែងបោះទម្លា.ក់ចូលក្នុងទឹកប្រឡាយបណ្ដាលឱ្យរងរបួសយ៉ាងធ្ងន់ធ្ងរ ខណៈប្ល.ន់យកម៉ូតូរបស់នាងទៅបាត់ ពេលដែលកំពុងជិះម៉ូតូម្នាក់ឯងនៅលើផ្លូវទំនប់ទឹក ។

ដូច្នេះ សូមបងប្អូនបង្កើនការប្រុងប្រយ័ត្នពីសុវត្ថិភាព និងសុំឱ្យអាជ្ញាធរមូលដ្ឋានពិនិត្យនិងការពារដើម្បីភូមិ-ឃុំសុវត្ថិភាពជូនប្រជាពលដ្ឋ ។ ហេតុការណ៍នេះដ៏គគ្លើននេះ បានកើតឡើងកាលពីវេលាម៉ោង០៥និង២០នាទីល្ងាចថ្ងៃទី១៩ កុម្ភៈ ស្ថិតនៅលើចំណុចផ្លូវទរទឹក ក្នុងភូមិព្រែកផ្តៅ ឃុំកំពង់ត្របែក ស្រុកកំពង់ត្របែក ខេត្តព្រៃវែង ដែលជនរងគ្រោះមានឈ្មោះ ឡន ស្រីដា អាយុ១៥ឆ្នាំ មានទីលំនៅក្នុងភូមិកើតហេតុ បានរងរបួសជាច្រើនកន្លែង ដោយត្រូវបានក្រុមគ្រួសារនាំយកមកសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗក្រោយត្រូវចោរប្លន់រួច ។

យោងតាមការរៀបរាប់របស់យុវតីរងគ្រោះដែលបានប្រាប់ទៅសមត្ថកិច្ចបានបញ្ជាក់ថា មុនពេលកើតហេតុ រូបនាងកំពុងតែជិះម៉ូតូធ្វើដំណើរម្នាក់ឯងនៅលើផ្លូវទរទឹក សុខៗស្រាប់តែមានមនុស្សប្រុសពីរនាក់ជិះម៉ូតូមកពីក្រោយបានធាក់ម៉ូតូនាងផ្ដួល រួចពួកគេបានចុះមកវាយសន្ធប់លើរូបនាងយ៉ាងខ្លាំង ហើយបានបោះនាងទម្លាក់ចូលទឹកប្រឡាយទៀត ទើបពួកគេប្លង់យកម៉ូតូរបស់នាងជាម៉ូតូសង់ C125 ពណ៌ខ្មៅ ស៊េរីឆ្នាំ 2021 ពាក់ស្លាកលេខព្រៃវែង 1T-5486 ជិះគេចខ្លួនទៅបាត់ដោយសុវត្ថិភាព ។

យុវតីរងគ្រោះបានបញ្ជាក់ថា ក្រោយពីក្រុមចោរប្លន់យកម៉ូតូរបស់នាងជិះទៅបាត់ នាងបានខំវាស្រវេស្រវ៉ាចេញពីប្រឡាយ និងទូរស័ព្ទប្រាប់ក្រុមគ្រួសារឱ្យមកយកនាងទៅមន្ទីរពេទ្យ និងបានប្ដឹងទៅសមត្ថកិច្ចឱ្យជួយអន្តរាគមន៍ភ្លាមៗផងដែរ ។ បច្ចុប្បន្ន សមត្ថកិច្ចស្រុកកំពង់ត្របែក កំពុងចុះស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់នៅជុំវិញទីតាំងកន្លែងកើតហេតុ ដើម្បីបន្តនីតិវិធីតាមរកចាប់ខ្លួនក្រុមចោរយកមកផ្ដន្ទាទោសទៅតាមច្បាប់ ។

ដកស្រង់ពី៖កោះសន្តិភាព