Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

តុលាការកំពូល នឹងបើកសវនាការ លើសំណុំរឿង ម្តាយ កីឡាករ ប្រដាល់ អេ ភូថង នៅថ្ងៃទី២២ មករា ពីបទជួញដូរមនុស្សឆ្លងដែន

  • Print

ភ្នំពេញ៖ តុលាការកំពូល នឹងបើកសវនាការ ជំនុំជម្រះ លើសំណុំរឿងរបស់ម្តាយ កីឡាករប្រដាល់ក្បាច់បុរាណខ្មែរ លោក អេ ភូថង នៅថ្ងៃទី២២ ខែមករា ឆ្នាំ២០១៦ ខាងមុខនេះ ពាក់ព័ន្ធទៅនិងការចោទប្រកាន់ថា បានជួញដូរមនុស្សឆ្លងដែនខុសច្បាប់ទៅប្រទេសថៃ អំឡុងឆ្នាំ២០០៧។

តាមប្រភពពី មន្រ្តីតុលាការកំពូល បានឲ្យដឹងនៅព្រឹកថ្ងៃទី១៣ ខែមករា នេះ សំណុំរឿងនេះ នឹងត្រូវជំនុំជម្រះដោយ លោកចៅក្រម ឃឹម ប៉ុណ្ណ ប្រធានក្រុមប្រឹក្សាជំនុំជម្រះ នៃតុលាការកំពូល ដោយមានលោក ជុំ សំបាន ជាតំណាងមហាអយ្យការអមតុលាការកំពូល។

ចំពោះសំណុំរឿង មន្រ្តីតុលាការ កំពូលដដែលបានឲ្យដឹងថា ម្តាយ លោក អេ ភូថង កីឡាករប្រដាល់ ក្បាច់បុរាណខ្មែរ គឺអ្នកស្រី អ៊ុត អន ហៅអាត ភេទស្រី អាយុ៦០ ឆ្នាំត្រូវបាន សាលាដំបូងរាជធានីភ្នំពេញ និងសលាឧទ្ធរណ៍ សម្រេចផ្តន្ទាទោសដាក់ ពន្ធនាគាររយៈពេល ១៧ឆ្នាំ និងបង្គាប់ឲ្យសងជំងឺចិត្តទៅជនរងគ្រោះ ចំនួន ៦០លានរៀលពីបទ លក់ដូរមនុស្ស ឆ្លងដែន ដែលបានប្រព្រឹត្តកាលពីខែវិច្ឆិកា ឆ្នាំ២០០៧។

គួររំលឹកថា កាលពី ខែវិច្ឆិកា ឆ្នាំ២០០៧ កន្លងទៅនេះ អ្នកស្ត្រី អ៊ុត អន ត្រូវបានចោទប្រកាន់ថា បានលួងលោម នាង ហេង ដាណែត ជាមនុស្សគ យកទៅធ្វើការងារជាចុងភៅ នៅប្រទេសថៃ ដោយសន្យាថា និងទទួលបានប្រាក់ខែច្រើន។ ប៉ុន្តែ អ្នកស្រី អ៊ុត អន បែរជាត្រូវគេចោទប្រកាន់ថា បាន ដាណែត ដែលជានារីគ ម្នាក់នេះ យកទៅលក់ ក្នុងផ្ទះ ខារ៉ាអូខេ មួយកន្លែង ហើយនាង ត្រូវម្ចាស់ផ្ទះ ខារ៉ាអូខេ បង្ខំ ឲ្យ រួមភេទ ជាមួយភ្ញៀវ មិនលោះ ថ្ងៃណាឡើយ ក្រោយមកម្តាយឳពុក របស់ ហេង ដាណែត ក៏បានដាក់ពាក្យ បណ្តឹង ម្តាយលោក អេ ភូថង ដើម្បីឲ្យសមត្ថកិច្ចជួយអន្តរាគមន៍។

ជុំវិញនិងករណីនេះ នៅក្នុងសវនាការ កន្លងមក អ្នកស្រី អ៊ុត អន បានឆ្លើយបដិសេធថា ពុំបានធ្វើការលក់ដូរមនុស្សនោះទេ ករណីនេះ គឺគាត់បាននាំ ដាណែត ដែលជានារីគ នេះ ទៅធ្វើការងារជាចុងភៅ នៅមួយបងប្អូនគាត់នៅប្រទេសថៃ ដែលនេះជាការងារល្អមួយ ហើយនារីគ ម្នាក់នេះ បានស្ម័គ្រចិត្តទៅដោយខ្លួនឯង ពុំមានអ្នកបង្ខំឡើយ៕

ដកស្រង់ពី៖ ដើមអម្ពិល