Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ប្រជាពលរដ្ឋ សម្រុកចូល ធ្វើស្លាកលេខម៉ូតូ នៅមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត មានការកើនឡើង ខណៈដែលមាន ការរឹតបន្តឹង ច្បាប់ចរាចរណ៍ ផ្លូវគោកថ្មី

  • Print

ស្វាយរៀងៈ ស្របពេល ដែលរាជរដ្ឋាភិបាល បានរឹតបន្តឹង ចេញច្បាប់ចរាចរណ៍ ផ្លូវគោកថ្មីនេះ គេសង្កេតឃើញថា នៅមន្ទីរសាធារណការ  និងដឹកជញ្ជូន ខេត្តស្វាយរៀង មានប្រជាពលរដ្ឋជាច្រើនរយនាក់ បាននាំគ្នា សស្រាក់សស្រាំ មកធ្វើស្លាកលេខ ម៉ូតូជារៀងរាល់ថ្ងៃ ប៉ុន្តែប្រជាពលរដ្ឋ បានត្អូញត្អែរ ពីការធ្វើដំណើរ តាមផ្លូវ មកធ្វើស្លាកលេខ ត្រូវជួបនិងសមត្ថកិច្ច ដែលចុះពង្រឹងច្បាប់ចរាចរណ៍ ផាកពិន័យអត់ស្លាកលេខ ទោះបីពួកគាត់យកម៉ូតូ មកធ្វើស្លាកលេខក៏ដោយ។

ប្រភពពី ប្រជាពលរដ្ឋ បានឲ្យដឹងថា ម៉ូតូពួកគាត់ មានស៊េរីចាស់ៗ ដែលមិនទាន់ ធ្វើស្លាកលេខ ខណៈដែលមាន ការរឹតបន្តឹង ច្បាប់ចរាចរណ៍ថ្មីនេះ តម្រូវឲ្យ អ្នកជិះម៉ូតូ  មានមួកសុវត្ថិភាព ស្លាកលេខត្រឹមត្រូវ កញ្ចក់មើលឆ្វេងស្ដាំ នោះទើបនាំ គ្នាមកធ្វើស្លាកលេខ នៅមន្ទីរសាធារណការ និងដឹកជញ្ជូន និងច្រកចេញចូលតែមួយ ក្រុងស្វាយរៀង និងក្រុងបាវិត ប៉ុន្តែពួកគាត់ត្រូវបញ្ជាក់នូវឯកសារ ដែលពាក់ព័ន្ធនៅ សាខាគយនិងរដ្ឋាករ ខេត្តបន្ថែមទៀត ទើបមកធ្វើស្លាកលេខបាន។ ហើយទោះបីជា ពួកគាត់ មានឯកសារ ចុងសន្លឹក ដែលបានបញ្ជាក់ចេញ ពីគយយ៉ាងណាក៏ដោយ ពេលដែលជិះម៉ូតូ ត្រឡប់ទៅផ្ទះ ឬជិះម៉ូតូមកធ្វើស្លាកលេខ នៅតែសមត្ថកិច្ច ចរាចរណ៍ ផាកពិន័យដដែល។

យោងតាមមន្ត្រី របស់មន្ទីរ សាធារណការ និងដឹកជញ្ជូន ខេត្តស្វាយរៀង បានឲ្យដឹងថា ក្នុងយុទ្ធនាការ រឹតបន្តឹង ច្បាប់ចរាចរណ៍ ផ្លូវគោកថ្មីនេះ ប្រជាពលរដ្ឋហាក់ បីដូចជា មានការយល់ដឹងច្រើន បាននាំគ្នា មកធ្វើស្លាកលេខ ដោយគិតត្រឹមថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៥ មកដល់ត្រឹមថ្ងៃ ទី១២ ខែមករា ឆ្នាំ២០១៦ អ្នកមកធ្វើ ស្លាកលេខម៉ូតូ បានចំនួន២៩៤៤គ្រឿង រីឯប័ណ្ណបើកបរម៉ូតូ ដែលធ្វើរួច ហើយបានចំនួន ៣៥៤៨ប័ណ្ណនាក់ និងអ្នកមក ដូរយកថវិកាវិញ បានតែ៩ប័ណ្ណនាក់ប៉ុណ្ណោះ។ ហើយម៉ូតូដែលស៊េរីក្រោមឆ្នាំ២០១៣ ត្រូវទៅបញ្ជាក់ឯកសារ នៅសាខាគយ និងរដ្ឋាករខេត្ត ទើបមកធ្វើស្លាកលេខ បាននិងម៉ូតូចាប់ពីឆ្នាំ២០១៣ឡើងទៅ គឺអាចមកធ្វើ នៅមន្ទីរសាធារណ ការបានផងដែរ។

ប្រជាពលរដ្ឋ សំណូមពរទៅ ដល់សមត្ថកិច្ចពាក់ព័ន្ធថា នៅពេលដែលពួកគាត់ មកធ្វើស្លាកលេខម៉ូតូ សូមកុំធ្វើការផាក ពិន័យគាត់អី ព្រោះគាត់ត្រូវ ចំណាយថវិកា ថ្លៃធ្វើដំណើរ ពីស្រុកភូមិរបស់គាត់ឆ្ងាយណាស់ ទម្រាំមកដល់ ទីរួមខេត្ត ដើម្បីធ្វើ ស្លាកលេខម៉ូតូនេះ ម្យ៉ាងវិញទៀត ខណៈដែលពួកគាត់ មានឯកសារ បញ្ជាក់ ពីគយឲ្យមក ធ្វើស្លាកលេខ សូមកុំផាកពិន័យអី៕

ដកស្រង់ពី៖ ដើមអម្ពិល