Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

បុរស​ប្រឌិត​រឿង​ប៉ូលិស​ចរាចរណ៍​ផាកពិន័យ​ស្ត្រី​ឈ្មោះ​ម៉ូ​លី​កា ត្រូវ​តុលាការ​សម្រេច​ចោទប្រកាន់ ២​បទល្មើស

  • Print

រាជធានីភ្នំពេញ ៖ ជនសង្ស័យ ដែលនិពន្ធរឿងស្រីឈ្មោះ ម៉ូលីកា ត្រូវប៉ូលិសចរាចរណ៍ (ស្តុបក្តាន់២) ផាកពិន័យ ត្រូវបានតំណាងអយ្យការសម្រេចចោទប្រកាន់ហើយ ចំនួន០២បទល្មើស រួចបញ្ជូនសំណុំរឿងទៅចៅក្រមស៊ើបសួរ ។

អ្នកនាំពាក្យអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានឲ្យដឹងនៅថ្ងៃទី១៦ កុម្ភៈនេះថា ជនត្រូវចោទឈ្មោះ យឹម សុផាន់ណា ភេទប្រុស ត្រូវបានចោទប្រកាន់ពីបទ បរិហារបង្កាច់កេរ្តិ៍ និងបទក្លែងបន្លំ តាមមាត្រា៣១១, មាត្រា៣១២, មាត្រា៦២៦ និងមាត្រា៦២៧ នៃក្រមព្រហ្មទណ្ឌ ។

សូមបញ្ជាក់ថា ជនសង្ស័យ ត្រូវបាននគរបាលរាជធានីភ្នំពេញ បញ្ចូនខ្លួនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ កាលពីរសៀលថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៤ ពាក់ព័ន្ធចូលរួមរៀបចំផែនការប្រឌិតរឿងក្លែងក្លាយចោទប្រកាន់មកលើមន្ត្រីនគរបាលចរាចរណ៍ នៅគោលដៅស្តុបក្ដាន់២ ធ្វើឲ្យប៉ះពាល់កិត្តិយស និងសេចក្ដីថ្លៃថ្នូររបស់មន្ត្រីនគរបាលជាតិ ។

ករណីនេះដែរ លោកវរសេនីយ៍ឯក សំ វិច្ឆិកា អ្នកនាំពាក្យនគរបាលរាជធានីភ្នំពេញ បានអោយដឹងថា ជនសង្ស័យរូបនេះ ស្ថិតក្នុងចំណោមបក្ខពួកជាច្រើននាក់ទៀត ដែលកំពុងរត់គេចខ្លួន ខណៈសមត្ថកិច្ច កំពុងបន្តការស្រាវជ្រាវក្នុងការតាមចាប់ខ្លួនផងដែរ ៕

ដកស្រង់ពី៖កោះសន្តិភាព