Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

លោក​ចោរ​អុកឡុក​មូលដ្ឋាន​កាន់តែ​ខ្លាំង​! សូ​ម្បី​​​បង្គោល​និង​ភ្លើង​សូ​ឡា​​តាម​ផ្លូវ​​ក៏​លួច​​ខ្ទេចដែរ

  • Print

ខេត្តបាត់ដំបង ៖ អំពូលសូឡា និងបង្គោលដែកដែលគេបំពាក់បំភ្លឺនៅតាមដងផ្លូវយ៉ាងតិចចំនួន០៥ដើម ត្រូវបានក្រុមចោរលួច និងកាច់ចោល ដែលអាចកើតឡើងនៅវេលារំលងអធ្រាត្រឈានចូលថ្ងៃទី១៦ កុម្ភៈ ស្ថិតនៅក្នុងភូមិសាលាបាឡាត់ សង្កាត់អូរម៉ាល់ ក្រុងបាត់ដំបង ខណៈសមត្ថកិច្ចហាក់ទាល់តម្រិះគ្មានវិធានការទប់ស្កាត់បន្តិចសោះ បើទោះជាអំពើចោរកម្មបង្កឲ្យមានអសន្តិសុខដដែលៗនេះ កើតឡើងជាបន្តបន្ទាប់នៅក្នុងមូលដ្ឋាននេះក្ដី ។

ប្រភពពីប្រជាពលរដ្ឋបានឲ្យដឹងថា នៅព្រឹកថ្ងៃទី១៦ កុម្ភៈ អ្នកភូមិបានប្រទះឃើញបង្គោលដែកដែលគេបំពាក់ភ្លើងសូឡាសម្រាប់បំភ្លឺតាមដងផ្លូវនៅក្នុងភូមិ និងផ្លូវទៅសាលាឯកជនយ៉ាងតិចចំនួន០៥ដើម ត្រូវក្រុមចោរលួចដែលបង្គោលខ្លះ លួចដោះយកអំពូល រីឯបង្គោលខ្លះ លួចទាំងអំពូលលួចទាំងដកទាំងបង្គោល និងខ្លះទៀតលួចបានតែអំពូល តែកាច់ផ្ដួលបង្គោលចោលដែលទំនងកាច់មិនបាក់ ហើយដូលរាយប៉ាយក្បែរចិញ្ចើមថ្នល់ ។ អ្នកភូមិនិយាយថា ក្រោយពីប្រទះឃើញវត្ថុតាងសល់ពីចោរលួចដូលរាយប៉ាយបែបនេះ គេក៏បានរាយការណ៍ប្រាប់អាជ្ញធរមូលដ្ឋានឲ្យបានដឹងភ្លាមៗដែរ តែអាជ្ញាធរហាក់មិនអើពើនឹងសេចក្ដីរាយការណ៍នេះប៉ុន្មានទេ ។

មានការកត់សម្គាល់ថា មួយរយៈចុងក្រោយនេះ ក្រុមចោរហាក់បានវាយឡុកខ្លាំងនៅក្នុងភូមិសាលាបាឡាត់ សង្កាត់អូរម៉ាល់ខាងលើនេះ ។ ក្រុមចោរបានគាស់លំនៅឋាន គាស់ឃ្លាំងស្ដុកទំនិញ ចូលលួចទ្រព្យសម្បត្តិ និងអីវ៉ាន់ លួចកាត់ខ្សែភ្លើងនៅតាមបូរី និងនៅតាមដងផ្លូវ និងលួចរបស់របរផ្សេងៗទៀត នៅតាមលំនៅឋានប្រជាពលរដ្ឋពេលយប់ ។ ឥឡូវស្រាប់តែដល់ពេលក្រុមចោរលួចកាច់បង្គោលភ្លើង និងលួចអំពូលភ្លើងសូឡាដែលគេបំពាក់បំភ្លឺតាមដងផ្លូវម្ដង ។

បើតាមប្រជាពលរដ្ឋបានប្រាប់ថា បើតាមការកត់សម្គាល់មួយរយៈកន្លងទៅនេះ គេសង្កេតឃើញសកម្មភាពក្រុមចោរលួចចោរឆក់ពេលកណ្ដាលអធ្រាត្របានកើតឡើងស្ទើររាល់យប់ តែសមត្ថកិច្ចហាក់គ្មានវិធានការទប់ស្កាត់ ឬធ្វើការស្រវជ្រាវ ដើម្បីចាប់ខ្លួនជនប្រព្រឹត្តឡើយ បើទោះជាបានទទូលរបាយការណ៏ស្ដីពីអំពើ «ចោរកម្ម»នេះបានគ្រប់រឿងក្ដី ។ កាលពីប៉ុន្មានថ្ងៃមុននេះ នៅក្នុងភូមិសាលាបាឡាត់នេះដែរ ក្រុមចោរបានគាស់ឃ្លាំងស្ដុកទំនិញ ចូលលួចយកប្រេងម៉ាស៊ីនគេអស់ជាង១០០ប៊ីដុង ហើយដំណាលគ្នានោះ ក៏មានចោរគាស់ផ្ទះគេនៅក្នុងមូលដ្ឋាននេះផងដែរ ។

ប៉ុន្តែរហូតមកដល់ពេលនេះ ការបង្ក្រាបរបស់សមត្ថកិច្ច ហាក់គ្មានតម្រុយ រីឯវិធានការទប់ស្កាត់បទល្មើសពេលយប់ក៏កាន់តែគ្មានសកម្មភាពទៀត ជាហេតុធ្វើឲ្យក្រុមចោរអំបុកចោរអំបែក កាន់បានចិត្តរឹតតែបង្កើនសកម្មភាពទ្វេរដង ។ ដូច្នេះ មានតែពលរដ្ឋខ្លួនឯង ដេកយាមផ្ទះខ្លួនឯងតែប៉ុណ្ណោះ ទើបអាចមានសុវត្ថិភាពខ្លះ ៕

ដកស្រង់ពី៖កោះសន្តិភាព