Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ទីបំផុត​! តុលាការខេត្ត​ផ្ដន្ទាទោស​ចិនតៃវ៉ាន់​២​នាក់​ ជាប់​​គុ.ក​២​ឆ្នាំ​និង​ពិន័យ​ប្រាក់

  • Print

ខេត្តព្រះសីហនុ ៖ កាលពីថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៤ សាលាដំបូងខេត្តព្រះសីហនុ បានសម្រេចផ្ដន្ទាទោសបុរសជនជាតិចិនតៃវ៉ាន់២នាក់ជាប់ពន្ធនាគាររយៈពេល២ឆ្នាំ និងពិន័យប្រាក់ក្នុងម្នាក់៤លានរៀល ពាក់ព័ន្ធនិងករណី«ញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្ដិសុខសង្គម» ។

សូមបញ្ជាក់ថា ជនជាតិចិនតៃវ៉ាន់ទាំង២នាក់ ១-ឈ្មោះ CHEN NENG CHUAN អាយុ៣១ឆ្នាំ និង២-ឈ្មោះ LU TSU HSIEN អាយុ៣៤ឆ្នាំ បានចូលមកប្រទេសកម្ពុជា ដើម្បីផលិតវីដេអូបំភ្លើសការពិតអំពីសកម្មភាពពាក់ព័ន្ធ នឹងការជួ.ញដូ.រមនុស្ស ការបង្ខាំ.ងធ្វើទា.រុ.ណកម្ម អំពើចា.ប់រំលោ.ភ និងការល.ក់សរី.រា.ង្គមនុស្ស ។

សូមរំលឹកទៀតថា កាលពីថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៤ ស្ថិតនៅអគារមួយក្នុងក្រុងព្រះសីហនុ ខេត្តព្រះសីហនុ បុរសទាំងពីរនាក់នេះបានថតសម្ដែងផ្សាយផ្ទាល់ចេញពីគណនី Facebook ឈ្មោះ WA AN XIAO JI ដែលមានសកម្មភាពត្រូវបានសន្តិសុខចា.ប់ខ្លួន និងវាយដំ ។

ហើយនៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៤ បុគ្គលទាំងពីររូបខាងលើ បានថតសម្ដែងផ្សាយផ្ទាល់សាជាថ្មីម្តងទៀត ចេញពីទីតាំងម្តុំឆៃណាថោន ស្ថិតក្នុងក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ដែលមានសកម្មភាពរត់គេ.ចខ្លួន មានការភ័យខ្លាច និងនិយាយជាភាសាចិនមានអត្ថន័យថា ខ្លួនត្រូវបានគេតាមចាប់វាយធ្វើបាប និងស្រែកឱ្យគេជួយ ។

ក្រោយពីបានស្តាប់ចម្លើយ និងពិនិត្យភស្តុតាង តំណាងអយ្យការ អមសាលាដំបូងខេត្តព្រះសីហនុ បានសម្រេចចោទប្រកាន់ និងបញ្ជូនឈ្មោះ CHEN NENG CHUAN និងឈ្មោះ LU TSU HSIEN ទៅសាលាដំបូងខេត្តព្រះសីហនុ ដើម្បីជំនុំជម្រះ តាមនីតិវិធីនៃការ បង្ហាញខ្លួនភ្លាម ពីបទញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គមប្រព្រឹត្តនៅក្នុងភូមិ៦ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ កាលពីថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៤ បទល្មើសដែលមានបញ្ញត្តិឱ្យផ្តន្ទាទោ.សតាមមាត្រា៤៩៤និងមាត្រា៤៩៥នៃក្រមព្រហ្មទណ្ឌ ៕

ដកស្រង់ពី៖កោះសន្តិភាព