Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ក្រុម​ក្មេង​ទំនើង ដេញ​កា.ប់​គ្នា ឆ្លៀតឱកាស​ចូល​ផ្ទះ​អ្នកស្រុក លួច​យក​ម៉ូតូ​បាន​១​គ្រឿង នៅ​ខេត្តស្វាយរៀង

  • Print

ខេត្តស្វាយរៀង ៖ ក្មេងទំនើង១ក្រុម មានគ្នាប្រមាណ១០នាក់ ប្រដាប់ដោយកាំបិត និងដាវ ជិះម៉ូតូទៅមកៗ រោទ៍ដំឡើងសំឡេងបំពង់ស៊ីម៉ាំងម៉ូតូឮសូរទ្រហឹង តាមដងផ្លូវជាតិលេខ១ ក៏ផ្ទុះជាជម្លោះ ដេញកា.ប់គ្នាតែម្តង ហើយពេលនោះ ក៏ឆ្លៀតឱកាស ប្រើល្បិចរត់ចូលផ្ទះអ្នកស្រុក ហើយលួចយកម៉ូតូម្ចាស់ផ្ទះបាន១គ្រឿងដោយសុវត្ថិភាព ដែលម្ចាស់ចតទុកនៅខាងមុខផ្ទះ ។

ករណីនេះបានកើតឡើងកាលពីវេលាម៉ោង៩និង១០នាទីយប់ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៤ នៅលើកំណាត់ផ្លូវជាតិលេខ១ ស្ថិតនៅភូមិលៀប ឃុំកណ្តៀងរាយស្រុកស្វាយទាប ។

បើតាមប្រជាពលរដ្ឋ នៅកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ មានក្រុមក្មេងទំនើង១ក្រុម ប្រមាណជា ៧នាក់ ទៅ៨នាក់ បានមកឈប់ម៉ូតូ ហូបបង្អែម មួយសម្ទុះក្រោយមក ក៏មានក្មេងទំនើង១ក្រុមផ្សេងទៀត មានគ្នាប្រមាណជា ១០នាក់ បានជិះម៉ូតូ មកដល់កន្លែងកើតហេតុ ក៏នាំគ្នារោទ៌ ម៉ូតូលាន់សូរង៉ោង! ង៉ោង! ជិះហួសបន្តិច ក៏បាននាំគ្នាបត់ម៉ូតូមកវិញ ហើយឌឺដងដាក់ក្មេង១ក្រុម កំពុងហូបបង្អែម។ ប្រជាពលរដ្ឋ បានប្រាប់បន្តថា ខណៈនោះក្រុមក្មេងកំពុងហូបបង្អែម នាំគ្នារើសដុំថ្ម កាន់គ្រប់ដៃ សម្រាប់ការពារខ្លួន ខ្លះក៏អូសម៉ូតូ ចូលក្នុងផ្ទះ អ្នកស្រុក ចំណែកឯក្មេង១ក្រុមជិះម៉ូតូ ពេលមកដល់ ក៏ផ្ទុះជម្លោះ ហើយយកដុំថ្មគប់ទៅលើក្រុមក្មេងទំនើងទាំងនោះ។ ស្រាប់តែ ក្រុមក្មេងទំនើងឈប់ម៉ូតូ ខ្លះបានចុះពីលើម៉ូតូ កាន់កាំបិតគ្រប់ដៃ ដេញកាប់ក្មេង១ក្រុមនោះ រត់គេចខ្លួន ចូលផ្ទះអ្នកស្រុកឲ្យជួយ ស្របពេលនោះ បក្ខពួកក្មេងទំនើង ប្រមាណ៥ ទៅ៦នាក់ បានធ្វើជាដេញគ្នា រត់ចូលផ្ទះអ្នកលក់ចាប់ហ៊ួយ ក្បែរនោះ រួចក៏លួចអូសយកម៉ូតូម្ចាស់ផ្ទះ១គ្រឿង ដែលទុកមុខផ្ទះ ជិះចេញទៅបាត់ ហើយមានម្នាក់ បម្រុងអូសម៉ូតូ១គ្រឿងទៀត ប៉ុន្តែត្រូវម្ចាស់ម៉ូតូឃើញទាន់ ទាញកាំបិតគប់ ក្រុមក្មេងទំនើងភ័យ ក៏រត់ចេញ ឡើងជិះម៉ូតូគេចខ្លួនបាត់អស់ ។

ប្រជាពលរដ្ឋ ប្រាប់ទៀតថា ក្រោយមក ម្ចាស់ម៉ូតូ ដែលក្មេងទំនើង លួចយកទៅបាត់នោះ បានពិនិត្យមើលកាមេរ៉ាសុវត្ថិភាពក្នុងផ្ទះ ទើបឃើញសកម្មភាពក្មេងទំនើងចូលលួចយកម៉ូតូបាត់។ ហើយក៏បានទៅប្តឹងសមត្ថកិច្ចឲ្យជួយអន្តរាគមន៍ ។ សមត្ថកិច្ច បានបញ្ជាក់ថា មានតម្រុយហើយ កំពុងតាមប្រមាញ់ ។ យ៉ាងណារហូតមកដល់ម៉ោង៧យប់ថ្ងៃទី១៥ ខែកុម្ភៈនេះ នៅពុំទាន់ចាប់ខ្លួនក្រុមក្មេងទំនើងជាចោរលួចម៉ូតូ បាននៅឡើយទេ ៕

ដកស្រង់ពី៖កោះសន្តិភាព