Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ពេលចា.ប់បាន ជនបែកថ្នាំចេះបង្ហូរទឹកភ្នែក តែទង្វើសា.ហា.វ.យង់ខ្នងណាស់​

  • Print

ខេត្តបាត់ដំបង ៖ ជនម្នាក់ដែលគេអះអាងថា ជាមនុស្សបែកថ្នាំត្រូវបានកម្លាំងសមត្ថកិច្ចឃាត់ខ្លួន នៅវេលាម៉ោង៧និង៥០នាទីព្រឹកថ្ងៃទី១៥ កុម្ភៈ នៅភូមិព្រែកតាច្រែង ឃុំព្រែកនរិន្ទ ស្រុកឯកភ្នំ ក្រោយពីកាប់សម្លាប់យុវជនម្នាក់យ៉ាងសាហាវឃោរឃៅដោយគ្មានមូលហេតុ ។

សេចក្ដីរាយការណ៍បានឱ្យដឹងថា ជនសង្ស័យដែលគេអះអាងថា ជាមនុស្សបែកថ្នាំនេះ ឈ្មោះ ឃនចម្រើន ហៅងិត ភេទប្រុស អាយុ៣០ឆ្នាំ រីឯជនរងគ្រោះឈ្មោះ សោម មេសា ប្រុសអាយុ១៦ឆ្នាំ ។ ជនដៃដល់បានប្រើប្រាស់កាំបិតផ្គាក់កាប់ជនរងគ្រោះត្រូវចំសៀតផ្កាខាងឆ្វេង បណ្ដាលឱ្យស្លាប់ភ្លាមៗ នៅកន្លែងកើតហេតុ កាលពីវេលាម៉ោង១១យប់ថ្ងៃទី១៤ កុម្ភៈ ខណៈដែលជនរងគ្រោះកំពុងអង្គុយលេងជាមួយមិត្តភក្ដិនៅក្រោមផ្ទះ ដែលស្ថិតក្នុងភូមិព្រែកក្រូច ឃុំព្រែកនរិន្ទ ស្រុកឯកភ្នំ ។ ពុំមាននរណាបានដឹងពីមូលហេតុទេ ស្រាប់តែអង្គុយលេងសុខៗ ជនដៃដល់លប់កាប់ប្រហារតែម្ដង ។

អធិការស្រុកឯកភ្នំ លោក ឡុង យោធាវីរៈ បានប្រាប់ថា ជនដៃដល់បានកាប់ជនរងគ្រោះស្លាប់នៅកន្លែងកើតហេតុ រួចរត់គេចខ្លួនរហូតដល់ព្រឹកថ្ងៃបន្ទាប់ ទើបកម្លាំងជំនាញ សហការជាមួយកម្លាំងមូលដ្ឋាន តាមចាប់ខ្លួនជនដៃដល់បាន ។ លោកអធិការបានបញ្ជាក់ថា ជនដៃដល់ជាមនុស្សប្រើប្រាស់ថ្នាំញៀនដល់កម្រិត រហូតដល់ពេលនេះក្លាយជាមនុស្សបែកថ្នាំ ។ បើតាមប្រវត្តិ ជននេះធ្លាប់ត្រូវបានក្រុមគ្រួសារបញ្ជូនទៅកាន់មណ្ឌលបន្សាបគ្រឿងញៀន តែក្រោយចេញមកវិញជននេះនៅតែប្រើប្រាស់ថ្នាំញៀនទ្វេដងរហូតដល់ពេលនេះ កាប់សម្លាប់រងគ្រោះដោយគ្មានរឿងអ្វីសោះ ។

លោក ឡុង យោធាវីរៈ បានបញ្ជាក់ថា ជនដៃដល់បានដើរចូលទៅកាប់សម្លាប់ជនរងគ្រោះ ពេលដែលជនរងគ្រោះកំពុងអង្គុយលេងជាមួយមិត្តភក្ដិ ត្រូវចំសៀតផ្កាមួយកាំបិតបណ្ដាលឱ្យជនរងគ្រោះប្រកាច់ស្លាប់ភ្លាមៗ ។ ពេលនេះ មន្ត្រីជំនាញកំពុងសួរនាំជនសង្ស័យចាត់ការតាមនីតិវិធីហើយ ៕

ដកស្រង់ពី៖កោះសន្តិភាព