Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

គ្រាន់តែរឿងស្ដោះទឹកមាត់! រហូតឈានដល់ទាស់សម្ដីគ្នាយកកាំបិ.ត​ចា.ក់​បុរសម្នាក់

  • Print

រាជធានីភ្នំពេញ ៖ គ្រាន់តែខឹងរឿងស្ដោះទឹកមាត់ពេលហូបបាយ បានធ្វើឱ្យបុរស២នាក់ទាស់សម្ដីគ្នា រហូតឈានដល់ខឹង រួចដកកាំបិ.តចា.ក់ធ្លាយពោះវៀ.នម្នាក់ បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៩ និង២០នាទីយប់ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៤ ស្ថិតនៅតាមបណ្ដាយផ្លូវ១៣៦ កែងនិងផ្លូវ ១៩ សង្កាត់ផ្សារកណ្ដាលទី០២ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។

តាមចម្លើយសារភាពពីបុរសចំណាស់ជាជនបង្កបានឱ្យដឹងថា មុនពេលកើតហេតុ គាត់កំពុងអង្គុយនៅលើម៉ូតូនៅផ្លូវម្ខាងទៀត ដែលនៅទល់មុខជាមួយជនរងគ្រោះ ខណៈពេលនោះគាត់បានស្ដោះទឹកមាត់ គាប់ជួនពេលជនរងគ្រោះកំពុងអង្គុយហូបបាយនៅលើស៊ីក្លូ ។

ភ្លាមៗនោះជនរងគ្រោះបាននិយាយថាម្ដេច ស្ដោះទឹកមាត់បែបនេះអ៊ីចឹង ដឹងថាគាត់ខ្ពើមអត់? ។ បន្ទាប់ពីបានឮដូច្នេះ គាត់ក៏បានចូលសួរជនរងគ្រោះ រហូតមានការទាស់សម្ដីគ្នា ពេលនោះគាត់ខឹងក៏បានដកកូនកាំបិ.តចិតផ្លែឈើចា.ក់ទៅលើជនរងគ្រោះ បណ្ដាលឱ្យធ្លា.យពោះវៀ.នចេញមកក្រៅ ។ ក្រោយកើតហេតុ បុរសជាជនបង្កបម្រុងនឹងឡើងជិះម៉ូតូគេចខ្លួនដែរ តែត្រូវបានប្រជាពលរដ្ឋនៅក្បែរនោះនាំគ្នាឃាត់ខ្លួននិងប្រគល់ជូនសមត្ថកិច្ចតែម្ដង។

បច្ចុប្បន្ន សមត្ថកិច្ចបាននាំខ្លួនជនបង្កយកទៅប៉ុស្តិ៍នគរបាលរដ្ឋបាលផ្សារកណ្ដាលទី២ ដើម្បីធ្វើការសាកសួរ និងចាត់ការតាមនីតិវិធី ៕

ដកស្រង់ពី៖កោះសន្តិភាព