Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

សាលារាជធានី ភ្នំពេញ នឹងបំពាក់កាមេរ៉ា សុវត្ថិភាព-ភ្លើងស្តុប ៧០០កន្លែង បន្ថែមទៀត

  • Print

ភ្នំពេញ៖ សាលារាជធានីភ្នំពេញ នឹងបំពាក់កាមេរ៉ា សុវត្ថិភាព នៅតាមភ្លើងស្តុប ទីសាធារណៈ និងទីប្រជុំជននានាចំនួន ៦០០ កាមេរ៉ា បន្ថែមទៀត ដើម្បីរក្សា បាននូវសន្តិសុខ សុវត្ថិភាព ជូន ប្រជាពលរដ្ឋ ក្នុងនោះ នឹងតម្លើងភ្លើងស្តុប ១០០កន្លែង ទៀតផងដែរ។

ក្នុងកិច្ចប្រជុំនា សាលារាជធានីភ្នំពេញ ជាមួយក្រុមហ៊ុនZTE នៅព្រឹកថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៦ នេះ លោក ប៉ា សុជាតិវង្ស អភិបាលរាជធានី ភ្នំពេញ នៅព្រឹកថ្ងៃទី ១៣ ខែមករា ឆ្នាំ២០១៦ នេះបានឲ្យដឹងថា សាលារាជធានីភ្នំពេញ នឹងបំពាក់កាមេរ៉ា ៦០០ កាមេរ៉ា បន្ថែម និងខិតខំឲ្យ សម្រេចនៅឆមាសទី១ នៅឆ្នាំ២០១៦នេះ។ ការ ខិតខំ ទាំងអស់គ្នា ដើម្បីកែប្រែការគ្រប់គ្រង ប្រព័ន្ធចរាចរណ៍ និងភ្លើងបំភ្លឺ ក្នុងរាជធានីភ្នំពេញ ទៅជាការគ្រប់គ្រង ដោយប្រព័ន្ធ IT វិញ ។

បច្ចុប្បន្ន រាជធានីភ្នំពេញ មានកាមេរ៉ា សុវត្ថិភាពចំនួន ២០០ ហើយ ។ ព្រមជាមួយគ្នានេះ ដែរ នៅព្រឹកទី១២ មករា  ក្រុមការងារ មន្ទីរ សាធារណការ រាជធានី បានជួបប្រជុំ ជាមួយ ក្រុមការងារ គម្រោងតម្លើង ភ្លើងស្តុប១០០កន្លែងក្នុង រាជធានីភ្នំពេញ ជាមួយតំណាងអង្គការ Jica ក្រុមហ៊ុនកុងស៊ុលតង់ Mets និងក្រុមហ៊ុន ម៉ៅការសាងសង់ Mitsubishi Corporation។

ការប្រជុំនេះ ជាការរៀប ចំផែនការ  ត្រៀមសម្រាប់ ដំណើរការ  ការដ្ឋាន និងការត្រៀម ពិធីបើក ការដ្ឋាន នៅខែកុម្ភៈ ឆ្នាំ២០១៦ខាងមុខ៕

 

ដកស្រង់ពី៖ ដើមអម្ពិល