Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

សមត្ថកិច្ច​បញ្ជូន​បុរស​ម្នាក់​ទៅ​តុលាការ ដែល​និពន្ធ​រឿង​នារី​ឈ្មោះ ម៉ូ​លី​កា ត្រូវ​ប៉ូលិស​ចរាចរណ៍​(​ស្តុ​ប​ក្តាន់​២) ផាកពិន័យ

  • Print

រាជធានីភ្នំពេញ ៖ បុគ្គលដែលនិពន្ធរឿងស្រីឈ្មោះ ម៉ូលីកា ត្រូវប៉ូលិសចរាចរណ៍ (ស្តុបក្តាន់២) ផាកពិន័យនោះ នៅរសៀលថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៤នេះ សមត្ថកិច្ចបានបញ្ចូនខ្លួនទៅកាន់សាលាដំបូងរាជធានីភ្នំពេញហើយ ដើម្បីចាត់ការតាមច្បាប់ នេះបើតាមការបញ្ជាក់ពីលោកវរសេនីយ៍ឯក សំ វិច្ឆិកា អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ។

លោកវរសេនីយ៍ឯក សំ វិច្ឆិកា បានអោយដឹងថា ជនសង្ស័យមានឈ្មោះ យឹម សុផាន់ណា ភេទប្រុស អាយុជាង ៣០ឆ្នាំ បានចូលរួមរៀបចំផែនការប្រឌិតរឿងក្លែងក្លាយចោទប្រកាន់មកលើមន្ត្រីនគរបាលចរាចរណ៍ នៅគោលដៅស្តុបក្ដាន់២ ខណៈមានអ្នកពាក់ព័ន្ធមួយចំនួនទៀត ដែលបានចូលរួមក្នុងផែនការនេះ បាននិងកំពុងរត់គេខ្លួន ។

លោកវរសេនីយ៍ឯក សំ វិច្ឆិកា បន្តថា ជនសង្ស័យរូបនេះ ស្ថិតក្នុងចំណោមបក្ខពួកច្រើននាក់ទៀត (កំពុងរត់គេច) ដែលបានរៀបចំបង្កើតព្រឹត្តិការណ៍ក្លែងក្លាយ បង្ហោះរឿងក្នុងគ្រុបតេឡេក្រាម ដោយបង្កើតគណនីក្លែងក្លាយដាក់ឈ្មោះ គង់ ម៉ូលីកា ដើម្បីផ្សព្វផ្សាយព័ត៌មានចោទប្រកាន់បង្កាច់បង្ខូចកិត្តិយស សេចក្តីថ្លៃថ្នូររបស់មន្ត្រីនគរបាលចរាចរណ៍ផ្លូវគោក ប្រចាំការនៅស្តុបក្តាន់២ ។

អ្នកនាំពាក្យ បានបន្ថែមថា ជនសង្ស័យ យឹម សុផាន់ណា បានរៀបចំផែនការដោយយកប្រាក់ទៅដាក់នៅកន្លែងវេរប្រាក់មួយកន្លែង នៅក្នុងមូលដ្ឋានខណ្ឌជ្រោយចង្វារ ដោយវេរចូលគណនី ABA របស់ជនស៊ីវិលម្នាក់ ដែលអង្គុយលេង ក្រោយពីជនស៊ីវិលនោះ ទិញទឹកជូននគរបាលចរាចរណ៍ នៅប្រចាំការនៅស្តុបក្តាន់២នោះ ហើយទម្លាយសារឆ្លើយឆ្លងរវាងនាង និងមន្ត្រីនគរបាលម្នាក់ ដែលអះអាងថា ខ្លួនមានតួនាទីជាមេ រហ័សនាម «ព្រួញ៧៧» ដែលបានសុំលេខទូរសព្ទនាង ឆាតមកឆ្លើយឆ្លងសុំស្នេហ៍ទៀតផង ។

ទោះជាយ៉ាងណា អ្នកនាំពាក្យ មិនទាន់អាចកំណត់ជាក់លាក់ទេថា ក្រុមជនសង្ស័យបានបង្កើតព្រឹត្តិការណ៍ក្លែងក្លាយនេះឡើង ក្នុងគោលដៅអ្វីឱ្យពិតប្រាកដនៅឡើយ ប៉ុន្តែអាចមានការពាក់ព័ន្ធ ឫធ្លាប់មានទំនាស់អ្វីមួយជាមួយនឹងកម្លាំងនគរបាលចរាចរណ៍ ដែលប្រចាំការ នៅគោលដៅនោះ ។

ជាមួយគ្នានេះដែរ ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅយប់ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៤នេះ បានបង្ហាញមុខមាត់ពិត បុគ្គលជាតួស្ត្រីឈ្មោះគង់ ម៉ូលីកា គឺជាការប្រឌិតរឿងដោយគណនីហ្វេសប៊ុកក្លែងក្លាយ ទាំងនុស្ស ទាំងប្រព័ន្ធតេឡេក្រាម ឆ្លងឆ្លើយគ្នា គឺជាបុគ្គលផ្សេងរៀបចំ មិនមែនជារឿងពិតទេ។ លោក ជួន ណារិន្ទ សូមឲ្យអ្នកនិយមលេងបណ្ដាញសង្គមមួយចំនួនតូច ពិចារណាគ្រប់ជ្រុងជ្រោយ មុនធ្វើការវាយប្រហារ ព្រោះប៉ះពាល់ដល់កិត្តិយសសេចក្ដីថ្លៃថ្នូររបស់បុគ្គល និងស្ថាប័នដែលស្អាតស្អំ ៕

ដកស្រង់ពី៖កោះសន្តិភាព