Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

មិនឃើញគូ​សង្សារចេញពីបន្ទប់ និងធុំក្លិនស្អុ.យទៀត អ្នកជិតខាងសង្ស័យប្តឹងអាជ្ញាធរចូលមើល ផ្អើល​យ៉ាង​រន្ធ.ត់

  • Print

រាជធានីភ្នំពេញ ៖ យោងតាមព័ត៌មានបឋមបានឱ្យដឹងថា មានករណីប្រទះឃើញប្ដីប្រពន្ធ១គូរស្លា.ប់នៅក្នុងបន្ទប់ជួលមួយកន្លែងលេខB15 ជាន់ទី១ ផ្ទះជួលក្រុមហ៊ុន«បុរីញូវថោន» ស្ថិតនៅតាមបណ្ដោយផ្លូវជាតលេខ៤ ក្នុងភូមិអង្គ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

សាកស.ពអ្នកទាំង២នេះមានសភាពហើមស្អុយទៅហើយ និងត្រូវបានអ្នកភូមិប្រទះឃើញ បង្កឱ្យមានការភ្ញាក់ផ្អើលកាលពីវេលាព្រឹកថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៤ ដែលសង្ស័យថាប្ដីសម្លា.ប់ប្រពន្ធរួចធ្វើអត្តឃា.តច.ងកតាមក្រោយ ។ តាមប្រភពដដែលបានប្រាប់ឱ្យដឹងថា បុរសជាប្ដីឈ្មោះទុំ ចាន់សុខ ម៉េង អាយុ២៧ឆ្នាំ មានទីលំនៅផ្លូវជាតិលេខ២ ភូមិដំណាក់សង្កែ សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ ចំណែកស្ត្រីជាប្រពន្ធឈ្មោះ រ៉ូ ករុណា អាយុ១៩ឆ្នាំ មុខរបរ កម្មការនីរោងចក្រ មានទីលំនៅភូមិស្ងួនពេជ្រ សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ ។ ដោយស្ថានភាពស.ពប្រពន្ធដេកស្លា.ប់ ចំណែកស.ពប្ដីស្លា.ប់ដោយច.ងកនៅចុងជើងស.ពប្រពន្ធ ។

អ្នកទាំង២បានទៅស្នាក់នៅក្នុងបន្ទប់ជួលខាងលើយូរដែរហើយ។ ដោយឡែក២ទៅ៣ថ្ងៃកន្លងមកនេះ ពុំដឹងថាពួកគាត់មានរឿងអ្វីនោះទេ បានឈ្លោះប្រកែកគ្នាយ៉ាងខ្លាំង ប៉ុន្តែពុំមាននរណាម្នាក់បានតាមមើលពីសកម្មភាពពួកគាត់ទាំង២នាក់ធ្វើអ្វីខ្លះនោះឡើយ ។ តាមប្រភពខាងលើបានបញ្ជាក់ឱ្យដឹងបន្តទៀតថា លុះដល់ព្រឹកថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៤នេះ ដោយសារតែបាត់មិនឃើញអ្នកទាំង២ចេញពីក្នុងបន្ទប់ ហើយស្ងាត់មាត់ឈឹង មិនឮនិយាយគ្នាសូម្បីតែមួយម៉ាត់ហើយក៏មានធុំក្លិនស្អុយចេញពីបន្ទប់ផងនោះ បានធ្វើឱ្យអ្នកជិតខាងមានការសង្ស័យ ក៏បានទៅប្ដឹងអាជ្ញាធរភូមិ និងនគរបាលប៉ុស្តិ៍ចោមចៅទី៣ ហើយក៏មានការបង្កើតគណៈកម្មការចម្រុះមួយចុះទៅពិនិត្យមើល ស្រាប់តែឃើញអ្នកទាំង២ស្លា.ប់បាត់ទៅហើយ ។

ដោយស្ត្រីជាប្រពន្ធដេកស្លា.ប់ រីឯបុរសជាប្ដីក៏ស្លា.ប់ដោយច.ងក ពេលនោះបានបង្កឱ្យមានការភ្ញាក់ផ្អើលឆោឡោយ៉ាងខ្លាំង។ សមត្ថកិច្ចបានសន្និដ្ឋានជំហានដំបូងថា សង្ស័យជាអំពើឃា.តកម្ម ដោយប្ដីជាអ្នកសម្លា.ប់ប្រពន្ធរួចធ្វើអត្តឃា.តច.ងកជាក្រោយ ប៉ុន្តែទោះបីជាបែបណា នគរបាលប៉ុស្តិ៍ចោមចៅទី៣បានរាយការណ៍ជូននគរបាលការិយាល័យបច្ចេកទេសវិទ្យាសាស្ត្រនៃស្នងការដ្ឋាននគរបាល រាជធានីភ្នំពេញ។

ឱ្យចុះទៅពនិត្យនិងកោសល្យវិច័យដើម្បីរកមូលហេតុពិតនៃការស្លា.ប់របស់អ្នកទាំង២នេះហើយ។ គិតមកត្រឹមវេលាម៉ោងជាង៤រសៀលថ្ងៃទី១៤ កុម្ភៈ ឆ្នាំ២០២៤ បើតាមប្រភពព័ត៌មានចុងក្រោយពាក់ព័ន្ធករណីខាងលើបានឱ្យដឹងថា អ្នកស្លា.ប់ទាំង២នាក់នោះគឺជាសង្សារនឹងគ្នា មិនមែនជាប្ដីប្រពន្ធនឹងគ្នានោះទេ ៕

ដកស្រង់ពី៖កោះសន្តិភាព