Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ស្រវឹងដើរឆ្លងស្ទឹង ពីត្រើយម្ខាង ទៅត្រើយម្ខាង តែដល់កន្លែងទឹកជ្រៅ លង់ស្លាប់

  • Print

ពោធិ៍សាត់៖ បុរសវ័យ ៥០ឆ្នាំ ប្លាយម្នាក់ បានលង់ទឹកស្លាប់ ខណៈស្រវឹងជោគជំា ហើយព្យាយាម ដើរឆ្លងស្ទឹង ពីត្រើយម្ខាង ទៅត្រើយម្ខាង ក្នុងភូមិកោះ សង្កាត់លលកស ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ ពេលដល់តំបន់ទឹកជ្រៅ ក៏លង់ទឹកស្លាប់តែម្តង។

អ្នកភូមិកោះ បានឲ្យដឹងថា មុនពេលកើតហេតុ ជនរងគ្រោះបាន ផឹកស្រាស្រវឹង ជោគជំា ក្រោយមកក៏បានចុះ ដើរឆ្លងស្ទឹង ក្នុងភូមិកោះ ឆ្លងពីត្រើយម្ខាង ទៅត្រើយម្ខាង ប៉ុន្តែដល់ កន្លែងទឹកជ្រៅ ក៏បានលង់ទឹក ស្លាប់តែម្តង ដោយពុំមានអ្នកណា ម្នាក់អាចជួយបាន ហើយហេតុការណ៍នេះ កើ់តឡើងនៅម៉ោង ៤៖៣០នាទី រសៀលថ្ងៃទី១២ ខែមករា ឆ្នាំ២០១៦ ស្ថិតនៅភូមិកោះ សង្កាត់លលកស ក្រុងពោធិ៍សាត ខេត្តពោធិ៍សាត់។

បើតាមមន្ត្រី នគរបាលមូលដ្ឋាន បានឱ្យដឹងថា ជនរងគ្រោះ ឈ្មោះ លី ប៉ុល ភេទប្រុស អាយុ ៥៣ឆ្នាំ ជនជាតិខ្មែរ រស់នៅក្នុងភូមិអូរទង់ សង្កាត់ចំរើនផល ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ ក្រោយពីធ្វើ កោសល្យវិច័្ចយ ពីសំណាក់នគរបាលជំនាញ សពជនរងគ្រោះ ត្រូវបានប្រគល់ទៅ ឲ្យក្រុមគ្រួសារ ដើម្បីយកទៅ ធ្វើបុណ្យតាមប្រពៃណី៕

ដកស្រង់ពី៖ ដើមអម្ពិល