Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

បុរសម្នាក់ស្លាប់ យ៉ាងអណោចអធ័ម ដោយសារម៉ូតូរ៉ឺម៉ក កង់បី ជិះបញ្ច្រាស់ផ្លូវ បុកពេញទំហឹង រួចជិះគេចបាត់

  • Print

ភ្នំពេញ ៖ បុរសម្នាក់បានស្លាប់ភ្លាមៗ នៅកន្លែងកើតហេតុ ខណះរួបគាត់ ជិះម៉ូតូសេ១២៥ ហើយត្រូវបាន ម៉ូតូសណ្តោងរ៉ឺមកកង់បី បើកបញ្ច្រាស់ទិស ចរាចរណ៍ក្នុងល្បឿនលឿន ជ្រុលបុកចំពីមុខពេញ ទំហឹងហើយ ជិះរត់គេចបាត់។

ហេតុការណ៍នេះ បានកើតឡើង កាលពីវេលាម៉ោង៩និង៥០នាទី យប់ថ្ងៃទី១២ ខែមករាឆ្នាំ២០១៦ នៅចំណុច មុខផ្ទះលេខ៤០Eo តាមបណ្តោយផ្លូវលេខ៦៣ ស្ថិតក្នុងសង្កាត់ផ្សារថ្មីទី៣ ខណ្ឌដូនពេញ។

ជនរងគ្រោះត្រូវបាន គេស្គាល់ឈ្មោះសេង សុផល ភេទប្រុសអាយុ៤៥ឆ្នាំ មុខរបរត់ម៉ូតូឌុប សង្កាត់បឹងរាំង ខណ្ឌដូនពេញ  មានស្រុកកំណើតខេត្តព្រៃវែង។

តាមសាក្សីនៅកន្លែងកើតហេតុ បានអោយដឹងថា នៅមុនពេលកើតហេតុ គេបានឃើញជនរងគ្រោះ ជិះម៉ូតូម៉ាកឌ្រឹម សង់សេរីឆ្នាំ២០១២ ពណ៌ក្រហម ពាក់ស្លាកលេខភ្នំពេញ1BL 3696 ធ្វើដំណើរតាម បណ្តោយ ផ្លូវលេខ៦៣ ក្នុងទិសដៅពីត្បូងទៅជើង ក្នុងល្បឿនលឿនល្មម ខណះមកដល់ចំណុច កើតហេតុស្រាប់តែ មានម៉ូតូសណ្តោងរ៉ឺម៉កកង់បី មួយគ្រឿងមិនចាំស្លាកលេខ ធ្វើដំណើរបញ្ច្រាស់ ទិសចរាចរណ៍ក្នុងល្បឿន លឿនក៏ជ្រុលបុកម៉ូតូជនរងគ្រោះចំពីមុខពេញទំហឹង បណ្តាលអោយម្ចាស់ម៉ូតូដួលបោកក្បាល ស្លាប់ភ្លាមៗនៅ កន្លែងកើតហេតុ។

សាក្សីដដែលបានបន្តថា បន្ទាប់ពីបុកម៉ូតូរួចរ៉ឺម៉កកង់បី ក៏បន្តដំណើរជិះគេចខ្លួនបាត់ស្រមោលតែម្តង ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋាន បានចុះមកដល់ចំណុចកើត ហេតុនិងទំនាក់ទំនង ទៅក្រុមគ្រួសារ មកទទួលយកទៅធ្វើបុណ្យ តាមប្រពៃណីចំណែកម៉ូតូត្រូវសមត្ថកិច្ច ធ្វើការវាស់វែងយកទៅ រក្សាទុកបណ្តោះអាសន្ន ៕

ដកស្រង់ពី៖ ដើមអម្ពិល