Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ប្រុសស្រី២នាក់ ជិះម៉ូតូ២គ្រឿង កម្សាន្តនាពេលរាត្រី ត្រូវរថយន្ត ឡិចស៊ីស RX300 បុករះស្លាប់ម្នាក់ និងរបួសធ្ងន់ម្នាក់

  • Print

ភ្នំពេញ ៖ យុវជនម្នាក់បានស្លាប់ និងនារីម្នាក់ទៀត បានរងរបួសធ្ងន់ធ្ងរ ត្រូវបានរថយន្តសាមុយ ដឹកយកទៅសង្គ្រោះ នៅមន្ទីរពេទ្យភ្លាមៗ ដោយសារតែ រថយន្តឡិចស៊ីស RX300 បើកក្នុងល្បឿនលឿន បញ្ច្រាស ទិសដៅចរាចរណ៍ បានបុករះ ម៉ូតូ២គ្រឿងពេញទំហឹង កាលពីវេលាម៉ោង១២ នឹង២០នាទី រំលងអាធ្រាត ឈានចូលថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៦ នៅចំណុចមុខក្រសួងការពារជាតិ តាម បណ្តោយផ្លូវសហព័ន្ឋរ៉ុស្សី ស្ថិតក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ ។

ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា នៅមុនពេលកើតហេតុ គេបានឃើញ យុវជនម្នាក់ ជិះម៉ូតូវីវ៉ា ពណ៍ខ្មៅ គ្មានស្លាកលេខ និងនារីម្នាក់ ទៀតជិះម៉ូតូឡេត ពណ៍ស ពាក់ស្លាកលេខ ភ្នំពេញ 1CI-5017 ជិះតាមបណ្តោយ ផ្លូវសហព័ន្ធរ៉ុស្សី ទិសដៅពីកើតទៅលិច ពេលមកដល់ចំណុច កើតហេតុមានរថយន្ត ឡិចស៊ីស RX300 ពណ៍ខ្មៅ មិនចាំស្លាកលេខ បើកបរក្នុងល្បឿនយ៉ាងលឿន បញ្រ្ចាសទិសគ្នា និង បញ្ច្រាសទិសដៅ ចរាចរណ៍ បុករះម៉ូតូទាំង២គ្រឿងពេញទំហឹង ប៉ើងប្រមាណ៣០ម៉ែត្រ បណ្តាល ឱ្យយុវជនជិះម៉ូតូ វីវ៉ាស្លាប់ភ្លាមៗនៅនឹងកន្លែង កើតហេតុ ចំណែកនារី ជិះម៉ូតូឡេតរបួសធ្ងន់ ត្រូវបាន រថយន្តសាមុយដឹក យកទៅសង្គ្រោះ នៅមន្ទីរពេទ្យ រីឯរថយន្តបង្កបាន បន្ថែមល្បឿន គេចបាត់តែម្តង ។

ក្រោយមក សមត្ថកិច្ច ជំនាញ បានមកធ្វើ ការវាស់វែង យកម៉ូតូ ដែលរងការ ខូចខាតទាំង ២គ្រឿង ទៅរក្សា ទុកជាបណ្តោះ អាសន្ន នៅការិយាល័យ ចរាចរណ៍ ជើងគោក រាជធានី ភ្នំពេញ រីឯសព ជនរងគ្រោះ សមត្ថកិច្ច ទំនាក់ទំនង ទៅក្រុមគ្រួសារ  មកយកទៅធ្វើ បុណ្យតាម ប្រពៃណី ៕

ដកស្រង់ពី៖ ដើមអម្ពិល