Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

បើកទ្វារ រថយន្ត មិនប្រយ័ត្ន បណ្តាល អោយ បុរសម្នាក់ ជិះម៉ូតូ បុកស្លាប់ លើស្ពាន មុនីវង្សចាស់

  • Print

ភ្នំពេញ : បុរសម្នាក់ បានស្លាប់ ភ្លាមៗ នៅកន្លែង កើតហេតុ ខណ:ជិះទៅ បុកទ្វារ រថយន្ត ពេលអ្នកបើកបរ រថយន្តបើកទ្វារ មិនបានមើល មុខមើល ក្រោយ ។ ហេតុការណ៍ កលតឡើង កាលវេលាម៉ោង ១២អាធ្រាត្រ ថ្ងៃទី១០ ខែមករា ឆ្នាំ២០១៦ ស្ថិតនៅ លើស្ពាន មុនីវង្សចាស់ ក្នុងសង្កាត់ ច្បារអំពៅទី២ ខណ្ឌ ច្បារអំពៅ ។

លោក ហ៊ុល សុផាន់ណា នាយផ្នែកវាស់វែង ចរាចរណ៍ ខណ្ឌច្បារអំពៅ បានអោយដឹងថា បុរស រងគ្រោះ ដែលជិះម៉ូតូ បុកទ្វារ រថយន្តស្លាប់នេះ ឈ្មោះ ហាក់ សុីឌឿន អាយុ ២៨ឆ្នាំ ស្នាក់នៅ ផ្ទះលេខ៨១២ ផ្លូវ២១៩ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ ។ បុរសរងគ្រោះ ជិះម៉ូតូ ម៉ាកស្មាស់ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ : 1AQ-8235 ។ ចំណែក បើករថយន្ត ឈ្មោះ សូរ ប៊ុណ្ណា អាយុ ៤៦ឆ្នាំ បើករថយន្ត ស៊ីអ័រវី ពណ៌ទឹកប្រាក់ ។ 

បើតាមលោក ផាន់ណា មន្ត្រីនគរបាលចរាចរ ខណ្ឌ បាននិយាយថា មុនពេលកើត ហេតុគ្រោះថ្នាក់ ចរាចរណ៍នេះ គឺបុរសអ្នក បើករថយន្ត ស៊ីអ័រវីម្នាក់ កំពុងបើកប រលើស្ពាន មុនីវង្សចាស់ ចៃដន្យ បែកកង់មុខ ហើយបានបើក អែបខាងស្តាំដៃ រួចបើកទ្ចាររថយន្ត ផ្នែកខាងឆ្វេង ដើម្បីចុះមើល ស្របពេលនោះ មានបុរសម្នាក់ ជិះម៉ូតូយ៉ាង លឿនមកបុក ចំពេញទំហឹង បណ្តាលអោយ ស្លាប់នៅលើស្ពាន មុនីវង្សចាស់ តែម្តង ។

បច្ចុប្បន្ន ម្ចាស់រថយន្ត ស៊ីអ័រវី និងរថយន្ត ត្រូវបាន នគរបាល មូលដ្ឋាន ប្រគល់ជូន ការិយាល័យ នគរបាលចរាចរ ជើងគោករាជធានី ដើម្បី ដោះស្រាយបន្ត តាមនីតិវិធី ។

ដកស្រង់ពី៖ ដើមអម្ពិល