Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

VIGO បុកម៉ូតូ បណ្ដាលឲ្យ មនុស្សម្នាក់ របួសធ្ងន់ នៅច្រកផ្លូវចូល ក្រុងបានលុង

  • Print

ភ្នំពេញ៖ គ្រោះថ្នាក់ចរាចរណ៍មួយ បានកើតឡើង បង្កដោយរថយន្ដម៉ាក VIGO បុកម៉ូតូមួយគ្រឿង ខណៈកំពុងធ្វើដំណើរស្របទិសគ្នា ពីលិចទៅកើត ពោលគឺចូលក្រុងបានលុង នៅវេលាម៉ោង ០០៖៣០នាទី យប់ ឈានចូលថ្ងៃទី១១ ខែមករា ឆ្នាំ២០១៦ លើកំណាត់ផ្លូវជាតិលេខ៧៨ ស្ថិតក្នុងភូមិសិក ឃុំតារង ស្រុកកូនមុំ ខេត្តរតនគិរី។

សាក្សីនៅកន្លែង កើតហេតុបានឲ្យដឹងថា ក្រោយពេលកើតហេតុភ្លាមៗ សមត្ថកិច្ចមូលដ្ឋាន ចុះដល់កន្លែងកើតហេតុជួយ ធ្វើអន្ដរាគមន៍ ដឹកជនរងគ្រោះទៅ ទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តរតនគិរី។

សមត្ថកិច្ចបានបញ្ជាក់ឲ្យដឹងថា ជនរងគ្រោះជិះម៉ូតូកែច្នៃ រងរបួសធ្ងន់ មានឈ្មោះ ហ៊ោ ស្រ៊ាង ភេទប្រុសអាយុ ៣៥ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិ ជ័យជំនះ សង្កាត់ឡាបានសៀក ក្រុងបាលុង ចំណែកអ្នកបើកបរ រថយន្ដបង្កគ្រោះថ្នាក់ម៉ាក VIGO ពណ៍ខ្មៅពាក់ស្លាកលេខ បាត់ដំបង 2A- 1589 មានឈ្មោះ ជូន សុខគារ ភេទប្រុសអាយុ ៣២ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិ១ ឃុំត្រពាំងច្រេស ស្រុកកូនមុំ និងរួមដំណើរជាមួយ ២នាក់ទៀត ម្នាក់ឈ្មោះ សល់ ភេទប្រុស ទី២ ឈ្មោះម៉ាន់ ថា ភេទប្រុស (អ្នកទាំងពីរបានរត់គេចខ្លួន បាត់ស្រមោល)។

 ប្រភពដដែល បានបន្ដទៀតថា បន្ទាប់ពីកើត ហេតុរថយន្ដបង្ក បានព្យាយាម បើកគេច ប៉ុន្ដែដោយមាន ការសហការល្អ រវាងកម្លាំង នគរបាល ប៉ុស្ដិ៍អូរចេង និងកម្លាំង យោធាស្រុកកូនមុំ បានស្ទាក់ចាប់ រថយន្ដបង្កនោះជាប់ ហើយនាំ មករក្សាទុក នៅស្នាក់ការ ប៉ុស្ដិ៍អូរចេង រងចាំធ្វើការដោះ ស្រាយពេលក្រោយ។ ដោយឡែកគ្រូពេទ្យ ប្រចាំមន្ទីរ ពេទ្យបង្អែកខេត្ត បានប្រាប់មជ្ឈមណ្ឌល ព័ត៌មានដើមអម្ពិលថា ជនរងគ្រោះ មានរបួសត្រង់ ក្បាលធ្ងន់ធ្ងរ និងត្រូវបញ្ជូន ទៅវៀតណាម ដើម្បីព្យាបាលបន្ដ៕

ដកស្រង់ពី៖ដើមអម្ពិល