Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ដឹកប្រពន្ធទៅ ដេកផ្ទះម្តាយក្មេក ត្រូវម៉ូតូសណ្តោងរ៉ឺម៉ក បុកស្លាប់ក្រោយបញ្ជូន ទៅដល់មន្ទីរពេទ្យ

  • Print

កណ្តាល ៖ បុរសម្នាក់ត្រូវស្លាប់ បន្ទាប់ពីក្រុម គ្រួសារដឹកបញ្ជូន ទៅដល់មន្ទីរពេទ្យ រាជធានីភ្នំពេញ ដោយសារ ម៉ូតូសណ្តោងរ៉ឺម៉ក គ្មានភ្លើងបំភ្លឺផ្លូវបុក កាលពីម៉ោងប្រហែល ១៩និង៤០នាទីថ្ងៃទី១០ ខែមករា ឆ្នាំ២០១៦ នៅចំណុចផ្លូវដើមកាស្យាភូមិកោះរះ ឃុំកោះរះ ស្រុកល្វាឯម ខេត្តកណ្តាល ។

មន្រ្តីនគរបាល មូលដ្ឋានបាន ឲ្យដឹងថា ជនរងគ្រោះ មានឈ្មោះ ហ៊ីង ជា ភេទ ប្រុស អាយុ៥៥ឆ្នាំ មានទីលំនៅក្រោយ ផ្សារកាណាឌីយ៉ា រាជធានីភ្នំពេញ របួសបាក់ជើង ខាងឆ្វេង និងដៃខាងឆ្វេង រងរបួសធ្ងន់ និងប្រពន្ធរួមដំណើរ ពីក្រោយរងស្រាលសន្លប់ អ្នកទាំងពីរជិះម៉ូតូ មួយគ្រឿងម៉ាកសេ១២៥ ពណ៌ខ្មៅសេរី2008 ពាក់ស្លាកលេខ ភ្នំពេញ 1AA9409 ចំណែក ឯអ្នកបើកបររឺម៉ក មិនស្គាល់ឈ្មោះនោះទេ ។

នគរបាលបាន ឲ្យដឹងថា មុនពេលកើត ហេតុជនរងគ្រោះ រងគ្រោះបានឌុបប្រពន្ធ ទៅទិញត្រីឆ្អើយក ទៅលក់គោលបំណង ទៅដេកផ្ទះម្ដាយក្មេក នៅឃុំព្រែកក្មេង ដល់កន្លែង កើតហេតុមានម៉ូតូ សណ្ដោងរម៉កបើកបញ្ច្រាស ទិសដោយគ្មាន ភ្លើងបំភ្លឺផ្លូវនោះទេ បានបើកមកបុក ជនរងគ្រោះយ៉ាង ពេញទំហឹងបណ្តាល ឲ្យជនរងគ្រោះ ជាប្តីបាក់ជើង និងដៃខាងឆ្វេ្វង  ចំណែកប្រពន្ធ សន្លប់ប្រហែល១ម៉ោង៣០នាទី ទើបដឹងខ្លួនក្រោយ មកត្រូវបងប្អូនដឹក បញ្ជូនជនរងគ្រោះយកទៅពេទ្យ ។ ចំណែកម៉ូតូ សណ្ដោងរ៉ឺម៉ក បានបើករត់ គេចបាត់ពុំមាន គេស្គាល់អត្តសញ្ញាណនោះទេ ។

 ក្រោយកើតហេតុ ជនរងគ្រោះ ត្រូវបានក្រុមគ្រួសារ ដឹកបញ្ជូនទៅកាន់ មន្ទីរពេទ្យរុស្សីភ្នំពេញ ហើយបាន ដាច់ខ្យល់ស្លាប់ ក្រោយក្រុម គ្រូពេទ្យជួយសង្រ្គោះ បានបន្តិច ។បច្ចុប្បន្ន សពជនរងគ្រោះ ត្រូវក្រុមគ្រួសារ រៀបចំធ្ចើបុណ្យ តាមប្រពៃណី ចំណែកម៉ូតូ ត្រូវសមត្ថកិច្ច យកទៅរក្សា ទុក ដើម្បីប្រគល់ឲ្យ ក្រុមគ្រួសារ ជនរងគ្រោះវិញ ៕

ដកស្រង់ពី៖ ដើមអម្ពិល