Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ករណីកាប់ប្រហារមួយគ្រួសារ នៅតំបន់ក្បាលឆាយ ស្លាប់ និងរបួស ៧នាក់ ផ្តើមចេញពីរឿងគំនុំ

  • Print

ភ្នំពេញ៖ ស្នងការនគរបាល ខេត្តព្រះសីហនុ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ បានឲ្យដឹងថា ករណីកាប់ប្រហារ ដោយពូថៅ លើជនរងគ្រោះ មួយគ្រួសារ នៅតំបន់ក្បាលឆាយ នៅក្រុម២១ ភូមិ១ សង្កាត់១ ក្រុងព្រះសីហនុនោះ ផ្តើមចេញពីរឿងគំនុំ ហើយបណ្តាល ឲ្យជនរងគ្រោះ ចំនួន៧នាក់ ស្លាប់ និងរងរបួសធ្ងន់ស្រាល ត្រូវបានបញ្ជូនទៅសង្គ្រោះ នៅមន្ទីរពេទ្យបង្អែក។

យោងតាមគេហទំព័រ របស់អគ្គស្នងការដ្ឋាន នគរបាលជាតិ បានឲ្យដឹងថា លោកឧត្តមសេនីយ៍ស្នងការ បានមានប្រសាសន៍ថា ករណីឃាតកម្មនេះ បង្កឡើងដោយ ជនសង្ស័យម្នាក់ ប្រើខ្នងពូថៅវាយ ទៅលើជនរងគ្រោះ ហើយនៅពេលនេះ កម្លាំងនគរបាលជំនាញ សហការជាមួយ កម្លាំងអធិការ និងកម្លាំងប៉ុស្តិ៍ កំពុងធ្វើការស្រាវជ្រាវ យ៉ាងយកចិត្តទុកដាក់បំផុត ដើម្បីតាមចាប់ឃាតក យកមកផន្ទាទោស។

លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ បានបន្ថែមថា ជនរងគ្រោះ៧នាក់ (ប្រុស២ ស្រី៥) រួមមាន ទី១.ជីដូន អាយុ ៦៥ឆ្នាំ មិនស្គាល់ឈ្មោះ របួសក្បាលធ្ងន់, ទី២.ឈ្មោះ អ៊ុ ផាន់ណា ភេទស្រី អាយុ ៣២ឆ្នាំ, ទី៣.ឈ្មោះ គង់ ផាន់ណារីន ភេទស្រី អាយុ ១៣ឆ្នាំ របួលក្បាលធ្ងន់, ទី៤.ឈ្មោះ គង់ ផាន់ណារី ភេទស្រី អាយុ១០ឆ្នាំ របួសក្បាលធ្ងន់, ទី៥.ឈ្មោះ គង់ ផាន់ណាសុន ភេទប្រុស អាយុ ៥ឆ្នាំ របួសក្បាលធ្ងន់, ទី៦.ក្មេងប្រុសមិនស្គាល់ឈ្មោះ អាយុ ៣ឆ្នាំ របួសក្បាលធ្ងន់ និងទី៧.ក្មេងស្រីមិនស្គាល់ ឈ្មោះអាយុ១ឆ្នាំ។

 សូមបញ្ជាក់ថា ហេតុការណ៍ កាប់ប្រហារ ដោយពូថៅនេះ បានកើតឡើង កាលពីវេលាម៉ោង១:៣០នាទីយប់ ថ្ងៃទី២៩ ខែធ្នូ ២០១៥ នៅភូមិ១ សង្កាត់១ ក្រុង-ខេត្តព្រះសីហនុ ខណៈបុរសជាប្តី និងជា ឪពុកចេញទៅនេសាទបាត់៕

ដកស្រង់ពី៖ ដើមអម្ពិល