Social Network

ម្ចាស់កសិដ្ឋានក្រពើដ៏ធំ នៅសៀមរាប ត្រូវក្រពើខាំត្របាក់ បណ្តាលឱ្យស្លាប់ នៅពេលបានធ្លាក់ ចូលអាងក្រពើរបស់ខ្លួន

សៀមរាបៈ ម្ចាស់កសិដ្ឋានក្រពើដ៏ធំ នៅសៀមរាប និងជាប្រធាន សមាគមក្រពើផងនោះ បានធ្លាក់ចូលអាងក្រពើរបស់ខ្លួន ហើយក្រពើខាំត្របាក់ដាច់ជើង និងដៃទាំងពីរ បណ្តាលឱ្យស្លាប់ យ៉ាងអាណោចអាធម្មបំផុត។ ប្រភពព័ត៌មានពីអាជ្ញាធរមានសត្ថកិច្ចមូលដ្ឋាន បានឱ្យដឹងថាៈ ជនរងគ្រោះ ឈ្មោះ លួន ណាំ អាយុ ៧២ ឆ្នាំ រស់នៅភូមិពោធិ៍បន្ទាយជ័យ សង្កាត់–ក្រុងសៀមរាប ខេត្តសៀមរាប ។

នៅវេលា ម៉ោង ប្រហែលជាង ៥ ព្រឹកទៀបភ្លឺ ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៣ នេះបុរសរងគ្រោះ បានដើរហាត់ប្រាណ ក៏បានធ្លាក់ចូលអាងក្រពើ បណ្តាលឱ្យក្រពើខាំ ត្របាក់ រហូតដល់ស្លាប់ នៅក្នុងអាងក្រពើនៅផ្ទះរបស់គាត់តែម្តង។

ករណីនេះដែរ ធ្វើឱ្យមានការភ្ញាក់ផ្អើល ពីមនុស្សម្នាក់ ទៅមនុស្សម្នាក់ ទាំងព្រឹកព្រលឹម ព្រោះថា ជនរងគ្រោះ ជាអ្នកមានមុខមានមាត់ម្នាក់ នៅក្រុងសៀមរាប និងជាអ្នកបរិច្ចាគទាន ជាបន្តបន្ទាប់ កសាងវិស័យពុទ្ធចក្រ និងអាណាចក្រ យ៉ាងច្រើន សម្រាប់សង្គមជាតិ ថែមទៀតផង៕

ដកស្រង់ពី៖រស្មីកម្ពុជា