Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

អគ្គិភ័យ ឆាបឆេះវីឡាស្កឹមស្កៃ កំពុងសាងសង់មួយកន្លែង នៅខណ្ឌពោធិ៍សែនជ័យ

  • Print

ភ្នំពេញ៖ វីឡាដ៏ស្កឹមស្កៃមួយកន្លែង ដែលកំពុងសាងសង់ ដែលគេស្គាល់ថា ជារបស់ថៅកែក្រុមហ៊ុនចាស្មីន ត្រូវបានអគ្គិភ័យឆាបឆេះ ផ្នែកជាន់ខាងលើ ហុយផ្សែងខ្មួលខ្មៅ ពេញអាកាស បង្កឲ្យភ្ញាក់ផ្អើល ត្រូវបានកម្លាំងសមត្ថកិច្ច រថយន្តពន្លត់អគ្គិភ័យ ជាច្រើនគ្រឿង ចេញទៅជួយអន្តរាគមន៍ ជាបន្តបន្ទាប់ ។

ហេតុការណ៍នេះ បានកើតឡើង កាលពីវេលាម៉ោង ៩និង២០នាទីព្រឹក ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៣ ស្ថិតនៅតាមផ្លូវបេតុង ក្នុងភូមិកាកាប សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

ប្រភពព័ត៌មានពីកម្មករបម្រើការងារ នៅក្នុងសំណង់ បានឲ្យដឹងថាៈ សំណង់ភូមិគ្រឹះ ដ៏ស្កឹមស្កៃនេះ កំពុងតែសាងសង់ ជារបស់ថៅកែក្រុមហ៊ុន Jasmine (JM) លក់ ផ្គត់ផ្គង់គ្រឿងសំណង់ ។

ប្រភព បានបញ្ជាក់ថាៈ នៅជាន់ផ្នែកខាងលើ មានក្រុមជាង កំពុងផ្សាដែក ខណៈដែលកំពុងធ្វើការងារ ស្រាប់តែឆ្លងចរន្តភ្លើង បង្កជាអគ្គិភ័យ ឆាបឆេះសម្ភារៈ ក្នុងអគារ ហុយផ្សែងខ្មួលខ្មៅ ពេញអាកាស ។

ភ្លាមៗនោះ បងប្អូនកម្មករ បាននាំគ្នាយកបំពង់ពន្លត់អគ្គិភ័យ ទៅបាញ់ពន្លត់ភ្លើងដែរ តែមិនឈ្នះ ភ្លើងឆេះកាន់តែខ្លាំង ត្រូវបានកម្លាំងសមត្ថកិច្ច រថយន្តពន្លត់អគ្គិភ័យ ចំនួន ១០ គ្រឿង មកពីអង្គភាព៧១១ កងពលតូចលេខ៧០ ចំនួន២គ្រឿង រថយន្តរបស់ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចំនួន៧គ្រឿង រថយន្តស្រាបៀរកម្ពុជា ចំនួន១គ្រឿង បាញ់ទឹកពន្លត់ភ្លើង ឲ្យរលត់ទៅវិញ ។

គ្រោះអគ្គិភ័យនេះ បណ្តាលឲ្យខូចខាត គ្រឿងបំពាក់ សម្ភារៈ ក្នុងភូមិភូមិគ្រឹះ អស់មួយចំនួនធំ ៕

ដកស្រង់ពី៖រស្មីកម្ពុជា