Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

កម្លាំង​នគរបាល​ព្រហ្មទណ្ឌ ចាប់​ជនសង្ស័យ​០២​នាក់ ករណី​ឆក់​ទូរ​សព្ទ​ដៃ​ជនជាតិ​ថៃ

  • Print

រាជធានីភ្នំពេញ ៖ នៅវេលាម៉ោង២០និង៤០នាទីយប់ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៣ លោកឧត្តមសេនីយ៍ត្រី ប៊ុត វណ្ណារដ្ឋ អនុប្រធាននាយកដ្ឋាន បានដឹកនាំកម្លាំងជំនាញ ចុះល្បាតតាមផ្លូវ លេខ២៨៨ កែងផ្លូវព្រះមុនីវង្ស ក្នុងសង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ក៏ប្រទះឃើញជនសង្ស័យជិះម៉ូតូចំនួន ២គ្រឿង មានគ្នាចំនួន២នាក់ បានធ្វើសកម្មភាពឆក់ទូរសព្ទដៃបានសម្រេច ពីបុរសរងគ្រោះចំនួន៤នាក់ (ជាជនជាតិថៃ) ដែលកំពុងដើរតាមផ្លូវ ។

ភ្លាមនោះ កម្លាំងជំនាញការិយាល័យ ធ្វើការប្រដេញ និងបានសហការជាមួយកម្លាំងជំនាញ នៃអធិការដ្ឋាននគរបាលខណ្ឌបឹងកេងកង ឃាត់ខ្លួនជនសង្ស័យបានទាំង ២នាក់ នៅចំណុចផ្លូវលំ សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ។ ជនសង្ស័យទាំង២នាក់ រួមមាន ៖ ទី១ ៖ ឈ្មោះ ប្រុស ឧត្តម អាយុ២៩ឆ្នាំ មុខរបរបើកឡាន ទីកន្លែងស្នាក់នៅផ្ទះមិនចាំលេខ ផ្លូវមិនចាំលេខ ក្នុងសង្កាត់ព្រែកលាភ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ (អ្នកបិទគូទ) ។

ទី២ ៖ ឈ្មោះ ឡេង ដារ័ត្ន អាយុ២៩ឆ្នាំ មុខរបរធ្វើការរោងចក្រ ទីកន្លែងស្នាក់នៅផ្ទះជួល ផ្លូវលំ ក្នុងសង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ (ដៃដល់) ។

កម្លាំងជំនាញ ដកហូតបាន ៖ ម៉ូតូហុងដាស្តុបពី ពណ៌ស (របស់ជនសង្ស័យ), ម៉ូតូម៉ាកហុងដាឃ្លីក ពណ៌ស (របស់ជនសង្ស័យ) និងទូរសព្ទដៃម៉ាក សាំស៊ុង Note20 ultra ពណ៌មាស (ជារបស់ជនរងគ្រោះ) ។ ទូរសព្ទខាងលើកម្លាំងជំនាញការិយាល័យបានប្រគល់អោយទៅបុរសរងគ្រោះជាជនជាតិថៃ វិញផងដែរ ។

ក្រោយឃាត់ខ្លួន កម្លាំងជំនាញបាននាំខ្លួនជនសង្ស័យទាំង២នាក់ មកនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដើម្បីធ្វើការសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញចាត់ការតាមនីតិវិធី ៕

ដកស្រង់ពី៖កោះសន្តិភាព