Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

បុរសជនជាតិចិន ពីរនាក់ ត្រូវសមត្ថកិច្ចឃាត់ខ្លួន ពីបទក្លែងជាសង្ឃ ដើរលក់អង្កាំ និងចូលផ្ទះអ្នកស្រុក ឥតកោតក្រែង

  • Print

បាត់ដំបងៈ សមត្ថកិច្ចបានឃាត់ខ្លួនបុរសជនជាតិចិន ចំនួន ពីរនាក់ ក្លែងបន្លំខ្លួន ជាព្រះសង្ឃដើរលក់អង្កាំ និងចូលផ្ទះអ្នកស្រុក មិនកោតក្រែង ទាំងម្ចាស់ផ្ទះ មិនបានអនុញ្ញាត។មន្ត្រីការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាល ខេត្តបាត់ដំបងបានឲ្យដឹងថាៈ

ក្រោយការចាត់តាំងបញ្ជា របស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនគរបាលខេត្ត កម្លាំងការិយាល័យអន្តោប្រវេសន៍ សហការជាមួយ នគរបាលក្រុង បានចុះស្រាវជ្រាវជាបន្ទាន់ ឆ្លើយតបតាមបណ្តឹងរបស់បងប្អូន ប្រជាពលរដ្ឋ ក្នុងសហគមន៍ ដោយហេតុថា បុរសខាងលើ បានដើរបង្កជាបញ្ហាលក់អង្កាំ ដោយកំហិតតម្លៃ និងចូលផ្ទះប្រជាពលរដ្ឋ មិនកោតក្រែង ទាំងម្ចាស់ផ្ទះ មិនបានអនុញ្ញាត នាំឱ្យពលរដ្ឋ កេីតនូវក្តីព្រួយបារម្ភខ្លាំង ពីសុវត្ថិភាព ពិសេសកូនចៅ។

អនុវត្តតាមច្បាប់ កម្លាំងការិយាល័យស៊ើបអង្គេត និងអនុវត្ត បានសម្រេចចុះនាំខ្លួន ជនជាតិចិន ដែលតាំងខ្លួនជាព្រះសង្ឃ ទាំង ពីរនាក់ ខាងលើ តែម្តង នៅក្នុងផ្ទះសំណាក់បាយ័ន ស្ថិតនៅសង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ដើម្បីសាកសួរ។

បុរសជនជាតិចិនទាំង ពីរនាក់នោះ មានឈ្មោះ YAN FENGLONG អាយុ ៦២ ឆ្នាំ កាន់លិខិតឆ្លងដែនលេខ EB០៧០៤៩០៨ ទិដ្ឋាការផុតកំណត់ នៅថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៣ និងម្នាក់ទៀត ឈ្មោះ LI RONGCHANG អាយុ ៦១ឆ្នាំ កាន់លិខិតឆ្លងដែនលេខ EJ ៧៧០៧១១ ទិដ្ឋាការផុតកំណត់ នៅថ្ងៃទី ២ ខែមិថុនា ឆ្នាំ២០២៣។

សមត្ថកិច្ច បានបន្ថែមថាៈ បុរសជនជាតិចិនដែលក្លែងបន្លំ ជាសង្ឃខុសច្បាប់នេះ ជាមុខសញ្ញាចាស់ ដែលនគរបាលធ្លាប់ឃាត់ខ្លួន ម្តងរួចមកហើយ លើករណីដូចគ្នា នៅក្នុងខេត្តកំពង់ស្ពឺ កាលពីអំឡុងចុងឆ្នាំ២០១៨ ។ ចំពោះមុខនេះ បុគ្គលទាំង ពីរនាក់ ខាងលើ ត្រូវនគរបាលជំនាញ រៀបចំបែបបទបញ្ជូនបន្ត ទៅកាន់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ក្រសួងមហាផ្ទៃ ដេីម្បីអនុវត្តតាមនីតិវិធី៕

ដកស្រង់ពី៖រស្មីកម្ពុជា