Social Network

ប៉ូលិសប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន សហការជាមួយអាជ្ញាធរ ឆ្មក់ទីតាំងខារ៉ាអូខេ បំរើសេវ៉ាកម្មផ្លូវភេទ

កំពង់ស្ពឺ: កំលាំងនគរបាល ការិយាល័យប្រឆាំងការជួញដូរ មនុស្ស និង ការពារអនីតិជន និងសហការជាមួយអាជ្ញាធរមូលដ្ឋាន បានឆ្មក់ចូលទៅ ក្នុងទីតាំង ខារ៉ាអូខេ មួយកន្លែង ដែលមានយីហោ ឈ្មោះ មាន់ស្រែបន្លែធម្មជាតិ ស្ថិតនៅភូមិបឹងស្ដុក ឃុំបរសេដ្ឋ ស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ កាលពីរសៀល ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៣។

នគរបាលមូលដ្ឋាន បានឲ្យដឹងថាៈ ការឆ្មក់បង្ក្រាបទីតាំងខារ៉ាអូរខេ ខាងលើ រកឃើញ ជាក់ស្តែង មានការរួមភេទ ចំនួនពីរបន្ទប់ ហើយសមត្ថកិច្វបានឃាត់ខ្លួនមនុស្ស ២១ នាក់ ដែលមានម្ចាស់ហាង ឈ្មោះ យូរ អាត់ ភេទប្រុស អាយុ ៤៥ ឆ្នាំ , ២.ឈ្មោះ លី ខ្មុំ ភេទស្រី អាយុ ៣០ ឆ្នាំ ជាមេការ អ្នកទាំងពីរ រស់នៅក្នុងភូមិ ឃុំ ខាងលើ។ ប្រភពបានបន្តទៀតថាៈ សមត្ថកិច្ច បានសង្គ្រោះនារី ចំនួន ១៨ នាក់ ដែលបានមករកស៊ី បំរើសេវាកម្មផ្លូវភេទ នៅទីតាំងនេះ បច្ចុប្បន្នកំលាំងសាកសួរ និង កសាងសំណុំរឿង ចាត់កាតាមនីតិវិធី៕

ដកស្រង់ពី៖រស្មីកម្ពុជា