Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

គ្រាន់តែទំនាស់ពាក្យសម្តីពេលផឹកស្រាម្ចាស់ផ្ទះកាប់ភ្ញៀវស្លាប់ក្នុងថ្លុកឈាម

  • Print

កំពង់ចាម៖ បុរសជាម្ចាស់ផ្ទះបាន ទាញកាំបិតផ្គាក់កាប់លើបុរសម្នាក់ជាភ្ញៀវ រងរបួសជាច្រើនកន្លែងបណ្តាលឱ្យជនរងគ្រោះដេកដួលស្លាប់ ក្នុងថ្លុកឈាមក្នុងបរិវេណខាងមុខផ្ទះជនសង្ស័យ នៅភូមិអូរតានៅ ឃុំមៀន ស្រុកព្រៃឈរ កាលពីព្រឹកថ្ងៃទី ២២ ខែឧសភានេះ។

ក្នុងករណីនេះសមត្ថកិច្ចចុះ អន្តរាគមន៍បង្រ្កាបចាប់ឃាត់ខ្លួនជនដៃដល់បានភ្លាមៗ នៅនឹងកន្លែង ប្រព្រឹត្តបានឱ្យដឹងថាៈជនល្មើសមានឈ្មោះ ឈាន់ សុផាន់ណា អាយុ ៣៨ ឆ្នាំ ពុំមានមុខរបរពិតប្រាកដ និងមានទីលំនៅកន្លែងកើតហេតុ ចំណែកជនរងគ្រោះដែលត្រូវគេកាប់ស្លាប់ឈ្មោះ ស៊ិន សុខហាក់ អាយុ ៤៥ ឆ្នាំមានមុខរបរជាអ្នករត់កង់បី នៅភូមិព្រៃទទឹង ឃុំជ្រៃវៀន ស្រុកព្រៃឈរដែរ។

សមត្ថកិច្ចបានឱ្យដឹងទៀតថាៈ ជនរងគ្រោះបានរងរបួសជាច្រើនកាំបិតៈ ចំកញ្ចឹងកមួយកន្លែង,ចំចិញ្ចើមខាងឆ្វេងមួយកន្លែង, ចំកែងដៃទាំងសងខាង, ចំចង្កេះខាងស្តាំមួយកន្លែង និងបែករយះលលាដ៍ក្បាលបណ្តាលឱ្យស្លាប់។

សមត្ថកិច្ចបានបន្តថាៈ ករណីឃាតកម្មនេះ គឺជនរងគ្រោះបានទៅផឹកស្រានៅផ្ទះជនសង្ស័យ ដែលម្តាយរបស់គេមានលក់ស្រាសស្រាថ្នាំ គឺជនរងគ្រោះផឹកហើយនិយាយប្រដៅទៅលើ ប្រើពាក្យពេជ្រជាច្រើន ធ្វើឱ្យប៉ះពាល់អារម្មណ៍ជនសង្ស័យឈានដល់ការប្រើអំពើហិង្សាកាប់សម្លាប់លើឈ្មោះ ឈាន់ សុផាន់ណា រហូតស្លាប់។ ជុំវិញករណីនេះខាងសមត្ថកិច្ចនគរបាលបាន និងកំពុងសាកសួរ ជនសង្ស័យ កសាងសំណុំរឿង ដើម្បីចាត់ការតាមនីតិវិធី៕

ដកស្រង់ពី៖រស្មីកម្ពុជា