Social Network

ត្រី​ជា​កម្មករ​បោស​សំរាម​ម្នាក់ ត្រូវ​មនុស្ស​២​នាក់​មក​ធ្វើ​សកម្មភាព​ផ្អើល​ព្រឹក​ព្រលឹម

រាជធានីភ្នំពេញ ៖ ស្ត្រីជាកម្មករបោសសំរាមរបស់ក្រុមហ៊ុនស៊ីនទ្រីម្នាក់ កំពុងតែជិះកង់អាគុយចេញពីផ្ទះទៅកន្លែងធ្វើការ ក៏ត្រូវជនសង្ស័យមួយក្រុមធ្វើសកម្មភាពឆក់យកកាបូបដែលទុកលើម៉ូតូបានសំរេច បង្កឱ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៥ព្រឹក ថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៣ នៅចំណុចជិតស្ពានអាកាសស្ទឹងមានជ័យ ផ្លូវ២៧១ ស្ថិតក្នុងសង្កាត់ទំនប់ទឹក ខណ្ឌបឹងកេងកង។

ជនរងគ្រោះខាងលើមានឈ្មោះ សុខ ភាព ភេទស្រី អាយុ៤៨ឆ្នាំ មុខរបរកម្មករបោសសម្អាតសំរាមនៅក្រុមហ៊ុនស៊ិនទ្រី ស្នាក់នៅម្តុំការ៉ាសឡានស៊ីនទ្រី ស្ថិតក្នុងសង្កាត់ដង្កោ ខណ្ឌដង្កោ។

ចំណែកសម្ភារៈដែលបាត់បង់ក្នុងកាបូបរួមមាន ៖ ទូរស័ព្ទដៃម៉ាក oppo មួយគ្រឿង, លុយខ្មែរ៣ម៉ឺនរៀល និងប័ណ្ណ បសស មួយសន្លឹក ព្រមទាំងសម្លៀកបំពាក់ធ្វើការមួយកំផ្លេទៀត។

 តាមការរៀបរាប់របស់ស្ត្រីរងគ្រោះ បានអោយដឹងថា មុនពេលកើតហេតុ រូបគាត់បានជិះកង់អាគុយចេញពីផ្ទះនៅម្តុំការ៉ាសឡានស៊ីនទ្រី ក្នុងគោលបំណងទៅធ្វើនៅម្តុំស្ពានអាកាសស្ទឹងមានជ័យ ដោយធ្វើដំណើរតាមបណ្ដោយផ្លូវ២៧១ ទិសដៅពីត្បូងទៅជើង លុះមកដល់ចំណុចកើតហេតុ ក៏ស្រាប់តែលេចមុខជនសង្ស័យ២នាក់ ក្នុងនោះមានក្មេងតូចជំទង់ម្នាក់ បានធ្វើសកម្មភាពឆក់យកកាបូបដែលគាត់ទុកលើកន្ត្រក់កង់ខាងមុខបានសំរេចហើយ ហើយជនសង្ស័យក៏បន្ថែមល្បឿនម៉ូតូជិះឡើងស្ពានអាកាសស្ទឹងមានជ័យ រត់គេចខ្លួនបាត់ស្រមោលតែម្តងទៅ។

 ពាក់ព័ន្ធក្នុងករណីខាងលើនេះដែរ ជនរងគ្រោះមិនបានទៅដាក់ពាក្យបណ្ដឹងភ្លាមៗនោះទេ ដោយសារតែដល់ម៉ោងចូលធ្វើការ ចឹងហើយជនរងគ្រោះក៏បានសំណូមពរដល់សមត្ថកិច្ចដែលពាក់ព័ន្ធ មេតា្តជួយពង្រឹងការការពារ និងស្រាវជ្រាវស្វែងរកជនសង្ស័យយកមកចាត់ការតាមផ្លូវច្បាប់ផងដែរ៕

ដកស្រង់ពី៖កោះសន្តិភាព