Social Network

រថយន្តពីរគ្រឿងបុកគ្នានៅប៉ោយប៉ែតខូចខាតយ៉ាងដំណំ

បន្ទាយមានជ័យៈ រថយន្តក្រៃស្លើរ អូឌី (Crysler OD ) ស៊េរីទំនើបបានបុកជាមួយរថយន្តតូយ៉ូតា ហៃឡេនឌើ (Toyota HighLander) បណ្ដាលឲ្យមធ្យោបាយទាំងពី២គ្រឿងរងការខូចខាតិយ៉ាងដំណំ ប៉ុន្តែជាសំណាង១ដែរ ដោយមានមនុស្សតែម្នាក់ប៉ុណ្ណោះរងរបួសហើយបញ្ជូនទៅសង្គ្រោះនៅឯគ្លីនិចឯកជនមួយនៅក្រុងប៉ោយប៉ែត ។

ហេតុការណ៍កើតឡើងកាលពីថ្ងៃទី២៣ ខែមករាឆ្នាំ២០២៣នៅវេលាម៉ោង ០៧និង៣៥នាទីព្រឹកនៅលើដងផ្លូវជាតិលេខ ៥ ត្រង់ចំណុចទាល់មុខសណ្ឋាគារប៉ោយប៉ែតផាស ស្ថិតនៅក្នុងភូមិក្បាលស្ពានពីរ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។

រថយន្តODស៊េរីទំនើប ពណ៌ស ដែលពាក់ផ្លាកលេខភ្នំពេញ 2AQ 67 79 បានបុ.ក ពីក្រោយរថយន្តToyota Highlander ដែលពាក់ផ្លាកលេខភ្នំពេញ2 Z 78 48 បណ្ដាលឲ្យខាងរថយន្ត highlander រងរបួសម្នាក់ដឹកយកទៅសង្គ្រោះនៅឯគ្លីនិចឯកជនមួយនៅក្រុងប៉ោយប៉ែត។

សមត្ថកិច្ចនគរបាលចរាចរណ៍ក្រុងប៉ោយប៉ែត បានឱ្យដឹងថា :រថយន្តODបើកបរមានគ្នាពីរនាក់ ទិសដៅពីលិចទៅកើតតាមបណ្ដោយផ្លូវជាតិលេខ៥មកដល់ត្រង់ចំណុចទល់មុខប៉ោយប៉ែតផាស បាន បុករថយន្តHig Lander ពីក្រោយ ដែលម្ចាស់ជាអ្នករត់តាក់ស៊ីកំពុងចត ហើយអង្គុយហូបបាយ ហ្នឹងចាប់ភ្ញៀវ និងមានភ្ញៀវអង្គុយក្នុងឡានពីរនាក់ផងនោះ ។

បុរសជាម្ចាស់រថយន្តហៃឡែនឌើររងរបួស ត្រូវបញ្ជូនទៅមន្ទីរពេទ្យ ។ ករណីនេះ សមត្ថកិច្ចនគរបាលជំនាញចរាចរណ៍ផ្លូវគោក ក្រុងប៉ោយប៉ែតបានចុះមកដល់ទីតាំងកើតហេតុនិងបានធ្វើការវាស់វែង ធ្វើកំណត់ហេតុរួចហើយប្រុងនាំយករថយន្តទាំងពីរគ្រឿងខាងលើ ទៅរក្សាទុកនៅអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត ប៉ុន្តែភាគីគ្រោះថ្នាក់ចរាចរណ៍នេះ ស្នើសុំសម្របសម្រួលដោះស្រាយគ្នានៅចំពោះមុខផ្ទាល់តែម្តង ៕

ដកស្រង់ពី៖រស្មីកម្ពុជា