Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ប៉ូលិសផ្កាយ២​ ស្រវឹងបេីកឡានឡេីងលេីសួនច្បារវិមានឯករាជ្យ រួចជ្រុលទៅបុកអ្នករុញរទេះលក់ទឹកសុទ្ធ​

  • Print

ភ្នំពេញ:នគរបាលថ្នាក់ឧត្តមសេនីយ៍ម្នាក់ បេីកបររថយន្តទំនេីបក្នុងស្ថានភាពស្រវឹងឡេីងលេីសួនច្បារវិមានឯករាជ្យ រួចជ្រុលទៅបុកអ្នករុញរទះលក់ទឹកសុទ្ធ។ ចចំណែកប្រជាពលរដ្ឋដេីរលេងកម្សាន្តនិងអ្នកហាត់ប្រាណនៅក្បែរកន្លែងកើតភ័យលោះព្រលឹង។

ហេតុការណ៍នេះកេីតឡេីងនៅម៉ោងប្រមាណជាង៩យប់ថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៣។ សមត្ថកិច្ចនៅកន្លែងកេីតហេតុបានឱ្យដឹងថា រថយន្តបង្កម៉ាកឡង់គ្រីស័រ ពាក់ស្លាកលេខ ភ្នំពេញ 2AU-3868 ពណ៌ស។

អ្នកបេីកបរ ឈ្មោះ យិន លីម ជាមន្ត្រីនគរបាលថ្នាក់ឧត្តមសេនីយ៍ទោ។ បេីកបរក្នុងស្ថានភាពស្រវឹង។ ចំណែកអ្នករុញរទេះលក់ទឹកសុទ្ធមិនរងរបួសនោះទេ ដោយសារគេចផុត។ ប្រជាពលរដ្ឋកន្លែងកេីតហេតុបានរិះគន់មន្ត្រីនគរបាលផ្កាយពីររូបនោះ និងសំណូមពរដល់ថ្នាក់លេីមេត្តាពិនិត្យ និងចាតិវិធានការ ឬដាក់វិន័យកងកម្លាំងលេីមន្ត្រីរូបនោះផង ។សំណាងហេីយដែលបុករទេះរុញលក់ទឹកសុទ្ធ (ទៅមុខលែងរួច) កុំអីមិនដឹងបុករះបង្កគ្រោះថ្នាក់ដល់មនុស្សដេីរហាត់ប្រាណ និងដេីរកម្សាន្តប៉ុន្មាននាក់ទេ៕

ដកស្រង់ពី៖រស្មីកម្ពុជា