Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

រថយន្ត​បែន​ដឹក​ដី​កិន​ស្ត្រី​គរ​ថ្លង់​ម្នាក់​ស្លាប់​ដាច់​ពី​កំណាត់

  • Print

ស្ត្រីម្នាក់គរថ្លង់បានស្លាប់ដាច់ជាពីរកំណាត់នៅក្រោមកង់រថយន្តបែនដឹកដី បន្ទាប់ពីគាត់ដើរឆ្លងផ្លូវ កាលវេលាម៉ោង៥:៣០នាទីល្ងាចថ្ងៃអាទិត្យ ទី៣ ខែកក្កដា ឆ្នាំ២០២២។ ស្ថិតតាមបណ្ដោយផ្លូវវិមានឈ្នះ ឈ្នះ កែងនឹងផ្លូវបេតុងក្នុងភូមិឡកំបោ សង្កាត់ស្វាយប៉ាក ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។

ជនរងគ្រោះមានឈ្មោះ វិន វន ជាមនុស្សគរថ្លង់អាយុ៤៥ឆ្នាំ ស្នាក់នៅភូមិផ្សារ លិចសង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ។ តាមប្រភពពីប្រជាពរដ្ឋនៅកន្លែងកើតហេតុបានឲ្យដឹងថាមុនពេលកើតហេតុគេឃើញជនរងគ្រោះខាងលើតែងតែដើរឆ្លងកាត់និងតែងតែផឹកស្រាជាប្រចាំ លុះមកដល់ម៉ោងកើតហេតុខាងលើក៍មានរថយន្តបែនដឹកដីមួយគ្រឿងពាក់ផ្លាកលេខ ភ្នំពេញ ៣F.០០២០ ធ្វើដំណើរតាមបណ្តោយផ្លូវវិថីឈ្នះឈ្នះ ទិសដៅពីលិចទៅកើត បានជ្រុលទៅបុកអូសបណ្ដាលឲ្យស្ត្រីខាងលើដាច់ជាពីរកំណាត់ស្លាប់ភ្លាមៗតៃកុងរថយន្តដោយដឹងថាកិនមនុស្សស្លាប់ហើយ បានបើកទ្វាររថយន្តរត់គេចខ្លួនបាត់។ ពេលគ្រោះថ្នាក់កើតឡើង គេឃើញសាច់ញាតិជនរងគ្រោះបានយកសពចេញពីក្រោមរថយន្តទៅផ្ទះបាត់ដោយសមត្ថកិច្ចមិនទាន់បានវាស់វែង និងធ្វើកំណត់ហេតុប្រគល់សពនៅឡើយទេ។ ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកធ្វើការវាស់វែងរួច បើករថយន្តចេញពីកន្លែងកើតហេតុកុំឲ្យមានការកកស្ទះចរាចរណ៍ រងចាំដោះស្រាយគ្នានៅពេលក្រោយ៕

ដកស្រង់ពី៖ រស្មីកម្ពុជា