Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

រថយន្ត​បើក​បត់​ត្រឡប់ក្រោយ​បុក​ម៉ូតូ​ស្លាប់​បុរស​ម្នាក់

  • Print

បុរសម្នាក់ជិះម៉ូតូត្រូវបានរថយន្តបត់ត្រឡប់ក្រោយបុកបណ្ដាលឲ្យស្លាប់បាត់បង់ជីវិត ពេលបញ្ជូនទៅជិតដល់មន្ទីរពេទ្យ កាលវេលា ម៉ោង៩យប់ ថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២២ នៅតាមបណ្ដោយផ្លូវ សហព័ន្ធរុស្ស៊ី ស្ថិតនៅភូមិព្រៃជីសាក់ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

បុរសដែលស្លាប់ឈ្មោះ វីរៈ យុទ្ធា ភេទប្រុស អាយុ៤៤ឆ្នាំ មានស្រុកកំណើតនៅភូមិរលាប សង្កាត់រលាប ក្រុងពោធិ៍សាត់ ជិះម៉ូតូម៉ាកហុងដាឌ្រីមសង់ ស៊េរីឆ្នាំ២០១២ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ ១BL-៥២៦៤ ចំណែករថយនបង្កម៉ាក ធុនត្រា ពាក់ស្លាកលេខ ភ្នំពេញ ២BK-០៦៧៤ បានបើករត់គេចខ្លួនបាត់បន្ទាប់ពីបុកជនរងគ្រោះ។ ក្រោយពេលកើតហេតុ សមត្ថកិច្ចជំនាញប្រគល់សពទៅអោយក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី។ ចំណែកម៉ូតូ សមត្ថកិច្ចជំនាញធ្វើការវាស់វែងយកទៅរក្សាទុក ចំណែករថយន្តបង្ក សមត្ថកិច្ចនឹងធ្វើការ ស្រាវជ្រាវរកបន្តទៀត៕

ដកស្រង់ពី៖ រស្មីកម្ពុជា