Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

រថយន្ត​តូយ៉ូតា ស៊ីណា បុក​អ្នកជិះ​ម៉ូតូ បណ្ដាលឱ្យ​ស្លាប់​ម្នាក់ និង​ដាច់​ជើង​ម្នាក់​

  • Print

កាលពីព្រឹកថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២២ នៅលើកំណាត់ផ្លូវលំ ក្រាលក្រួសក្រហមមួយ មានករណីគ្រោះថ្នាក់ចរាចរណ៍ បានកើតឡើង រវាងរថយន្តរត់ឈ្នួល និងអ្នកជិះម៉ូតូដែលបើកច្រាសទិសគ្នា បណ្ដាលឱ្យស្លាប់ម្នាក់ និងរបួសដាច់ជើង (ម្ខាង) ម្នាក់ ។

ប្រភពព័ត៌មានពីប្រជាពលរដ្ឋ ក្នុងភូមិដដែល បានបន្តថាៈ មុនកើតហេតុ គេឃើញឈ្មោះ សេស ភារុំ ភេទប្រុស អាយុ ៤០ ឆ្នាំ មានទីលំនៅភូមិល្វេង ឃុំប្រាំបីមុំ ស្រុកទ្រាំង ខេត្តតាកែវ បើកបររថយន្តម៉ាកតូយ៉ូតា ស៊ីណា ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AA-7597 ក្នុងទិសដៅពីខាងកើត ឆ្ពោះទៅទិសខាងលិច លុះមកដល់កន្លែងកើត ហេតុ បានបុកអ្នកជិះម៉ូតូ ឌុបគ្នា ដែលកំពុងធ្វើដំណើរច្រាសទិសគ្នា បណ្ដាលឱ្យស្លាប់ម្នាក់ ភ្លាមៗនៅនឹងកន្លែង កើតហេតុ និងម្នាក់ទៀត របួសដាច់ជើងម្ខាង។

ប្រភពបានបញ្ជាក់ថាៈ ភាគីរងគ្រោះជិះម៉ូតូម៉ាកហុងដា វ៉េវ អាល់ហ្វា ពណ៌ខ្មៅ គ្មានស្លាកលេខ បើកបរដោយឈ្មោះ បឿន ពុធ អាយុ ២៥ ឆ្នាំ របួសដាច់ជើងខាងស្ដាំ និងអ្នករួមដំណើរ ឈ្មោះ ណយ រ៉ន អាយុ ៣៧ ឆ្នាំ ស្លាប់នៅនឹងកន្លែងកើតហេតុ ។ ស្ត្រីពីរនាក់នេះ មានលំនៅ នៅភូមិ ឃុំកើតហេតុ ខាងលើ ជាមួយគ្នា។ ប្រភពបានបន្ថែមទៀតថាៈ មន្ត្រីនគរបាលជំនាញ និងមន្ត្រីមូលដ្ឋាន បានធ្វើកំណត់ហេតុ ចំណែកវត្ថុតាងម៉ូតូ និងរថយន្ត ប្រគល់ជូនការិយាល័យ នគរបាលចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋានខេត្តពោធិ៍សាត់ ដើម្បីរក្សាទុក រង់ចាំដោះស្រាយបន្តតាមនីតិវិធី ៕

ដកស្រង់ពី៖ រស្មីកម្ពុជា